Sponsor
រិទ្ធី

កញ្ញាកឹម មនោវិទ្យា ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃសិទ្ធិមនុស្ស ប្រជាពលរដ្ឋដែលរស់នៅសហរដ្ឋអាមេរិកនឹងធ្វើ បាតុកម្មនៅមុខសេតវិមានអាមេរិកដើម្បីអំពាវនាវ និងជំរុញឲ្យអាមេរិក ក៏ដូចសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងទាមទារគណបក្សសង្គ្រោះជាតិមកវិញ និងឲ្យមានការដោះលែងលោកកឹម សុខា។ 

សកម្មភាពភាពនៅបរទេស ប៊ែលស៊ិក ដើម្បីជួបជាមួយមន្ត្រីEUមួយចំនួន សុំឱ្យមានការជួបគ្នារវាង មន្ត្រីជាន់ខ្ពស់ EU និងមន្ត្រីជាន់ខ្ពស់កម្ពុជា ដើម្បីស្តារស្ថានភាពឱ្យប្រសើរឡើងវិញ ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបអាស្រ័យទៅលើប្រទេសកម្ពុជា គោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ជាមូលដ្ឋាន។

កញ្ញាកឹម មនោវិទ្យា បានអះអាងថា ប្រសិនរដ្ឋាភិបាលកម្ពុជាមិនខ្វាយខ្វល់នឹងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ទេនោះ គឺមានន័យថា រដ្ឋាភិបាលចង់ធ្វើបាបពលរដ្ឋខ្លួនឯងហើយ។

ជាលទ្ធផល លោកស្រី Federica Mogherini រដ្ឋមន្រ្ដីការបរទេសនៃសហភាពអឺរ៉ុប បានជួបជំនុំជាមួយលោកប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេសកម្ពុជា នៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេសភូមា ចំណែកឯ សហរដ្ឋអាមេរិក ព្រឹទ្ធសភាបានសម្រេច លក្ខខណ្ឌនោះរួមមានការដោះលែង លោក កឹម សុខា។

កញ្ញា ជឿង និងសង្ឃឹមថារដ្ឋាភិបាលនឹងពិចារណា ហើយរង់ចាំមើលតើគាត់បង្អូសពេលវេលាប៉ុនណា អន្តរជាតិអាចទទួលបានប៉ុនណា។ 

ទណ្ឌកម្មបុគ្គល គេនឹងចាប់ផ្តើមដាក់មុន ជាជំហានបន្ទាប់ កញ្ញា នឹងជួបជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នេះជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor