
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានសម្រេចជ្រើសរើសបេក្ខជន៣រូប ដើម្បីជំនួសអនុប្រធាន-សមាជិក គ.ជ.ប ៣រូបដែលបានលាលែងពីតំណែង។
បេក្ខជនទាំង៣រូបនេះរួមមាន៖
លោក នុត សុខុម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច
លោក ហ៊ែល សារ៉ាក់ មកពីគណបក្សសញ្ជាតិកម្ពុជា
និង លោកឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្តីខ្មែរក្រហម
បេក្ខជនទាំង៣រូប នឹងត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកដើម្បីកាន់តំណែងជាអនុប្រធាន-សមាជិក គ.ជ.ប នៅថ្ងៃខាងមុខ។ ដោយជ្រើសរើស លោក នុត សុខុម ជាអនុប្រធាន គ.ជ.ប លោក ហ៊ែល សារ៉ាក់ និង លោកឌឹម សុវណ្ណារុំ ជាសមាជិក។


