header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពួលអ្នកប្រដាល់ក្បាច់គុនខ្មែរ កែវ រំចង់ មិនត្រឹមតែល្បីឈ្មោះក្នុងស្រុកប៉ុណ្ណោះទេ ពោលគឺកីឡាកររូបនេះថែមទាំងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់ទៅ៤០ប្រទេស នៅលើពិភពលោក ដោយគេបានទទួលស្គាល់រូបលោកថា ជាកីឡាករជើងខ្លាំងពិបាករកគូប្រកួត។

យោងតាមព័ត៌មានពីមន្រ្តីគ្រប់គ្រងកម្មវិធីប្រដាល់ “ថៃ ហ្វៃត៍ ” របស់ប្រទេស ថៃ បានលើកឡើងនៅក្នុងកម្មវិធី​សន្និសីទ​កាសែតរបស់ស្ថានីយទូរទស្សន៍ PNNកាលពីថ្ងៃម្សិលមិញថា កម្មវិធីប្រដាល់ “ថៃ ហ្វៃត៍” បានបង្កើតឡើងមានរយៈពេល៩ឆ្នាំមកហើយ ក្នុងនោះមានប្រទេសចំនួន៤០ ដែលកម្មវិធីធ្លាប់បានទៅរៀបចំការប្រកួត នឹងមានការផ្សាយបន្តផ្ទាល់ជាង១០០ប៉ុស្តិ៍ទូរទស្សន៍ផងដែរ។

ប្រភពដដែលនេះបន្តថា សម្រាប់វត្តមានកីឡាករប្រដាល់ខ្មែរ ដែលធ្លាប់មានវត្តមានក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ កីឡាករ កែវ រំចង់ ត្រូវបានអ្នករៀបចំកម្មវិធី និងប្រជាជន ថៃ ទទួលស្គាល់ថា រូបគេជាកីឡាករជើងខ្លាំង បន្ទាប់ពីគេបានប្រកួតឈ្នះកីឡាករ ​ខ្យងស័ង្ខ​ របស់ថៃ ហើយនៅប្រទេសចំនួន៤០ផ្សេងទៀត ដែលមានការផ្សាយពីកម្មវិធីនេះ ក៏ល្បី និងស្គាល់ឈ្មោះ កែវ រំចង់ រហូតមានពាក្យ​សរសើរ​ពីសមត្ថភាពរបស់គេមិនតិចទេ ហើយក៏មានសំណូមពរជាច្រើនសុំឲ្យកម្មវិធី​អញ្ជើញ​កីឡាកររូបនេះឡើងវ៉ៃឲ្យបានញឹកញាប់ថែមទៀត។

តាមការបញ្ជាក់ពីបុគ្គលិកជាន់ខ្ពស់របស់កម្មវិធីប្រដាល់ “ថៃ ហ្វៃត៍” ស បញ្ជាក់យ៉ាងច្បាស់ថា កីឡាករប្រដាល់ខ្មែរ ក៏មានសមត្ថភាពមិនចាញ់កីឡា ថៃ ប៉ុន្មានដែរ ព្រោះភពិភពលោកក៏បានទទួលស្គាល់ និងឲ្យតម្លៃដល់ម្ចាស់ក្បាច់គុនវ័យចំណាមួយនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post