header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ឃើញប្រពន្ធគេ​នៅ​ម្នាក់ឯងដូចជាទំនង បន្លំចូលទៅ​សុំទឹកហូប ហើយក៏ធ្វើសកម្មភាពចាប់ឱប និង​ដោះអាវ​ បម្រុង​រំលោភ តែមិនបានសម្រេច ត្រូវបានប្តីគេមកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ៦ ជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យ​ឈ្មោះ ផួង វិចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើករថយន្ត ស្រាបៀរ ស្នាក់នៅបន្ទប់ជួលជាន់ទី២ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើរនៅខេត្តស្វាយរៀង។ ស្រ្តីរងគ្រោះមានឈ្មោះ ផន ស្រីម៉ៅ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅបន្ទប់ជួលជាន់ទី៣ ភូមិ ត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ ស្រ្តីរងគ្រោះនៅក្នុងបន្ទប់ម្នាក់ឯង ដោយប្តីនាងចេញទៅក្រៅ ពេលនោះជនសង្ស័យ​ដើរឡើងទៅជាន់ទី៣ ដោយ​ដើរកាត់មុខបន្ទប់ស្រ្តីរងគ្រោះ ហើយ​ក្រឡេកឃើញនាងអង្គុយម្នាក់ឯង ដូចជាទំនង ក៏​ប្រើល្បិចចូលសុំទឹកហូប រួចហើយចាប់ឱបថើប ប្រលេះឡេវអាវ បម្រុង​រំលោភ តែមិនបានសម្រេច អាសន្នធំប្ដីស្រ្តីរងគ្រោះក៏មកទាន់ ហើយជនសង្ស័យ​ក៏​រត់ចុះទៅសម្ងំ​ក្នុងបន្ទប់ខ្លួនវិញនៅជាន់ទី២ លុះរហូតដល់ព្រលប់ថ្ងៃដដែល ទើបប្ដីស្រ្តីរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​នគរបាលប៉ុស្តិ៍ចោមចៅ១ កំពុង​ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post