
ក្រោយពីផ្ទុះព័ត៌មានទាក់ទងនឹងអាយុ របស់កុមារា ពេជ្រ ថៃ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស និងជាអតីតបេក្ខភាព The voice kids Cambodia រួចមក ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ និងចង់ដឹងនូវចម្លើយពិត ។
ម្ដងនេះ អ្នករិះគន់មួយចំនួន ប្រាកដជាបានភ្លឺភ្នែកហើយ ក្រោយបានដឹងនូវអាយុពិតរបស់ប្អូន ពេជ្រ ថៃ បន្ទាប់ពី គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vann Monyphal បានបង្ហាញសំបុត្របញ្ជាក់កំណើត របស់ប្អូន។

ជាក់ស្ដែងកុមារា ពេជ្រ ថៃ គឺកើតនៅថ្ងៃ ឆ្នាំ ២០០៤ ហើយមកទល់ពេលនេះ គឺប្អូនមានអាយុ ទើបតែ១៣ ឆ្នាំតែប៉ុណ្ណោះ មិនដូចនឹងអ្វីដែលលើកឡើងនោះទេ ។





