header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បុរសម្នាក់ ត្រូវនគរបាលស្រុកលំផាត់ឃាត់ខ្លួន កាលពី​វេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីរំលោភសេពស្ថនវៈកាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចចម្ការស្វាយចន្ទី ក្រោយផ្ទះឈ្មោះ ស៉ី កែប ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់។

មន្រ្តី​នគរបាលស្រុកលំផាត់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស. ស.ត អាយុ ១៨ឆ្នាំជនជាតិទំពួន ជាមនុស្ស«វិកលចរឹក»។ ចំណែកជនសង្ស័យឈ្មោះ ឡែ ទឺយ អាយុ៣០ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។

ជនសង្ស័យ បានសារភាពថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៨ព្រឹក​ ខ្លួនបានត្រឡប់មកពីមើលចម្ការស្វាយចន្ទី បានឃើញជនរងគ្រោះអង្គុយក្រោមម្លប់ស្វាយចន្ទីរបស់ឈ្មោះ ស៊ី កែប ហើយ​ចេញគល់ដោះទាំងសងខាង ធ្វើឲ្យខ្លួនមានអារម្មណ៍ចង់រួមភេទ ក៏បានដើរចូលទៅចាប់ទាញដៃ ជនរងគ្រោះចូលទៅក្នុងព្រៃ ហើយយកខ្សែគោចងដៃជនរងគ្រោះ រួចស្រាតខោ បម្រុងធ្វើសកម្មភាពរំលោភ  តែគិតឃើញថា មិនគួររួមភេទជាមួយជនវិកលចរឹ៧ ក៏យកម្រាមជំនួស​។

ក្រោយពីទទួលបានព័ត៌មាន នគរបាល​ប៉ុស្តិ៍រដ្ឋបាលបាតាង បានចុះទៅពិនិត្យកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post