header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានវិបត្តិ នយោបាយនោះទេ គឺមានតែអ្នកនយោបាយប៉ុណ្ណោះ ដែលមានវិបត្តិ ដោយខ្លួនឯងផ្ទាល់។

ការថ្លែងរបស់សម្តេចតេជោបែបនេះ បន្ទាប់ពីតុលាការកំពូលបានចេញសាលដីការ​រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយពីការរំលាយមាន ប្រទេសជាច្រើនបានប្រតិកម្ម ហើយអាមេរិកបានប្រកាសផ្តាច់ជំនួយមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ​។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករជាង៤ពាន់នាក់នៅកោះពេជ្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមបញ្ជាក់ថា កម្ពុជាគ្មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយ ដែលមានវិបត្តិ ដោយខ្លួនឯងផ្ទាល់។ ប្រទេសយើងក៏គ្មានអ្នកទោសនយោបាយដែរ មានតែអ្នកនយោបាយ ដែលប្រព្រឹត្តិបទឧក្រិដ្ឋ ដោយខ្លួនឯង ។

សម្ដេចអះអាងថា ប្រទេសជាតិសព្វថ្ងៃនេះ កំពុងមានស្ថិរភាពនយោបាយ ហើយប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងរស់នៅ និងប្រកបការងារយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post