ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខ នាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២២ វិច្ឆិកានេះ បានដឹកនាំកម្លាំចម្រុះ ចុះទៅបង្ក្រាបហាងម៉ាស្សាមួយកន្លែង យីហោ “ម៉ាស្សា កោសជប់ ១៦៨” ស្ថិតនៅនៅផ្ទះលេខ៧១អា ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ហាងមានឈ្មោះ ហុង លាប ហៅហុង មុំ ភេទស្រី អាយុ៤៥ឆ្នាំ ហើយការបង្ក្រាបខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ទីតាំងម៉ាស្សានេះ លួចបង្កប់សេវាកម្មផ្លូវភេទ។
ក្រោយពេលចុះទៅបង្ក្រាប សមត្ថកិច្ចរកឃើញស្រោមអនាម័យប្រើរួច មិនទាន់ប្រើមួយចំនួន រួចឃាត់ខ្លួនម្ចាស់ទីតាំង ដើម្បីយកមកសួរនាំ៕











