Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រឡូកិនដី សម្រាប់ធ្វើផ្លូវ បានថយក្រោយមិនប្រយ័ត្ន កិនម៉ូតូ ZOMMER X បណ្ដាលឲ្យនារីម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវដែលកំពុងស្ថាបនា ភូមិត្រពាំងមៀន សង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកបើករឡូបានបញ្ជារឡូថយក្រោយ ក៏ស្រាប់តែកិនម៉ូតូម៉ាក​ ZOMMER X ជិះដោយនារីម្នាក់ ពីលិចទៅកើត ស្លាប់ភ្លាមៗតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor