Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សពក្មេងស្រីអាយុប្រហែលជាង១ខួប ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេចតុមុខ​ បន្ទាប់ពីម្ដាយឪពុកបងប្អូនដើររកអស់រយៈពេលបីថ្ងៃទើបមករកឃើញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតហេតុនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅត្រង់ចំណុចកំពង់ចម្លងភ្នំពេញ​ អរិយក្សត្រ​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ ។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គឺមានសិស្សសាលាមួយក្រុម ដែលទើបចេញកន្លែងប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ក៏ប្រទះឃើញមានអីអណ្ដែតទឹក ក៏នាំគ្នាស្រងមកលើគោក ក៏ឃើញសពកូនក្មេងស្រីអណ្ដែតទឹកទន្លេ ក៏នាំគ្នារត់ដោយទុកសពចោលរួចរត់ទៅប្ដឹងសមត្ថកិច្ច​។​

ក្រោយពីសមត្ថកិច្ចមកដល់កន្លែងកើតហេតុចុះត្រួតពិនិត្យ ស្រាប់តែឃើញជនជាតិវៀតណាមបួននាក់កំពុងជិះកាណូតពីរគ្រឿងដើររកកូនស្រីធ្លាក់ទឹកកាលពីបីថ្ងៃមុន សមត្ថកិច្ចបានហៅឲ្យ​ចូលមកមើលក៏ឃើញពិតជាកូនរបស់ខ្លួនមែន​។​

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យ​ដឹងថា ឪពុកសពឈ្មោះ​ ឡេ​ យ៉ាំងជី​​ អាយុ២៩​ ឆ្នាំ​ មុខរបរនេសាទ​ ស្នាក់នៅលើបែល​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ ចំណែកប្រពន្ធឈ្មោះ​ វៀង​ ត្រេគុក​ អាយុ២៤​ ឆ្នាំ​ មុខរបរវ៉ៃប្រហិត​ ស្នាក់នៅជាមួយប្ដី​ ។​

ឪពុកសពបានប្រាប់ឲ្យ​ដឹងថា សពមានឈ្មោះ​ ឡេ​ យ៉ាំងឡង់​ ភេទស្រី​ អាយុ២​ ឆ្នាំ​ ជាកូនស្រីទី២​ ដែលថ្ងៃកើតហេតុនោះ គឺបីថ្ងៃមុនកូនស្រីរបស់គាត់បានលេងទឹកស្រាប់តែធ្លាក់ចូលទឹកភ្លាមៗនោះខ្លួនគាត់ចុះច្រមុជទឹករុករកដែរ តែមិនឃើញក៏ប្រឹងជិះកាណូតរកគ្រប់ទីកន្លែង។

ក្រោយពីការកោសល្យវិច្ឆ័យរួចសពត្រូវបានប្រគល់អោយឪពុកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor