Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាស្រីដែលធ្លាប់តែសប្បាយរីករាយជាមួយពាក្យតារាលេចធ្លោមានការគាំទ្រ កញ្ញា អេនីហ្សាម ត្រូវខកខានចេញមុខច្រៀងលើកញ្ចក់ទូរទស្សន៍ជិត២ឆ្នាំ។ ចំណុចទាំងនេះ បានធ្វើឲ្យ​កញ្ញាធ្លាប់ល្បីឈ្មោះ រួមមានការខូចចិត្តពន់ពេក គ្រាបង្ហាញវត្តមានថ្មីៗ នាងទម្លាយរឿងជាច្រើនគួរឲ្យ​ភ្ញាក់ផ្អើល។

តារាតូចតន់តែប្រែមុខមាត់ទៅជាធាត់ទ្រលុតទ្រលន់ អេនីហ្សាម បានបង្ហាញវត្តមានថ្ងៃសម្ពោធរឿង "អ្នកបម្រើ០០៧" កាលពីម្សិលមិញ ធ្វើឲ្យ​មហាជនអ្នកសិល្បៈចាប់អារម្មណ៍ និងភ្ញាក់គ្រប់គ្នា ខណៈ​នាងមានរូបរាងធាត់ម៉ាប់ប្លែកឆ្ងាយ មិនស្វេលដូចមុន។

អេនីហ្សាម បានបញ្ជាក់ប្រាប់ពីបញ្ហាជាច្រើនជុំវិញរូបរាង និងសិល្បៈឲ្យ​ CAM POST ដឹងថា នាងពិតជាឆ្ងល់ ហើយមិនធ្លាប់គិតថា នាងស្ទើរតែបាត់ទីផ្សារជាមួយសិល្បៈ ស្ទើរតែដាច់ផឹងបែបនេះឡើយ។ នាងយល់ថា មកពីចម្រៀងរបស់នាងមិនសូវចេះលេងស្ទីលប្លែកៗ បានជាដាំក្បាលចុះ ដូចជាការបង្ហាញក្បាច់រាំជាដើម។ នាងបន្តថា កាន់តែហួសចិត្តស្ថាប័នណា ក៍មិនហៅ ក្រុមហ៊ុនណា ក៏មិនរកគេច្រៀងតាមខេត្តក្រុងគ្រប់គ្នា តែនាងស្ងាត់សូន្យគួរឲ្យ​ខ្មាស។ម្ល៉ោះហើយ ទើបចេះតែញាំនេះញាំនោះមិនគិតរក្សារាង ហើយឡើងធាត់មើលមិនចង់ស្គាល់ ព្រោះអីឡើងជិត១០គីឡូ។

អេនីហ្សាម បន្តបង្ហាញរឿងទៀតថា ខ្ញុំនឹងបងប្រុសមង្គល ទីណា សុទ្ធតែជាបង្គោលគ្រួសាររកលុយទប់ជីវភាពគ្រួសារ លុះបងក៏ស្ងាត់ ប្អូនក៏ស្ងាត់ មានតែការបាក់ទឹកចិត្តរហូតនាងទប់ចិត្តមិនបាន។

នៅពេលនេះ អេនីហ្សាម ត្រូវបានផលិតកម្មថោនសម្រេចចេញបទចម្រៀងជាច្រើនឲ្យថតសម្តែងត្រៀមស្វាគមន៍ឆ្នាំ២០១៨។ កន្លងមក អេនីហ្សាម មានបទផ្ទាល់ខ្លួនចេញផ្សាយដែរ ដោយនាងមិនសម្តែងទេ ធាត់ពេក។​ មានភ្លើងខៀវឡើងវិញ អេនីហ្សាម បានតាំងចិត្តខំសម្រករាង ហើយរកអ្វីដែលថ្មីប្លែកទប់ កុំឲ្យបាត់​ប្រជាប្រិយភាពដូចមុន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor