Sponsor
រិទ្ធី

លោក អ៊ុច សេរីយុទ្ធ តំណាងរាស្ត្រអតីតបក្សប្រឆាំងមណ្ឌលខេត្តកំពង់ចាម បាននិយាយថាទាំងសកម្មជន និងអ្នកគាំទ្រនៅខេត្តកំពង់ចាម មានការយល់ដឹង មានព័ត៌មានគ្រប់ជ្រុងជ្រោយ ប្រជាពលរដ្ឋយកមកថ្លឹងថ្លែង តើខាងណាល្អ ខាងណាអាក្រក់។ ក្រោយពីតុលាការកំពូលរំលាយគណបក្សប្រឆាំងមក ពួកគាត់និយាយថាមានការភ្ញាក់ផ្អើលមែនទែន ថាអ្វីៗដែលរដ្ឋាភិបាលបានធ្វើគឺនៅលើគោក ហើយជាការជាន់ឈ្លើឆន្ទៈប្រជាពលរដ្ឋ ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលយើងមិនអាចទទួលយកជាដាច់ខាត។

លោកបន្ថែមថា យុទ្ធសាស្ត្រដែលលោក សម រង្ស៊ី បាននិងកំពុងធ្វើនៅក្រៅប្រទេសសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែង។ បើមានការបោះឆ្នោតឆាប់ៗនេះ ប្រកបដោយសេរីត្រឹមត្រូវ គណបក្សសង្គ្រោះជាតិនឹងឈ្នះភ្លុកទឹកភ្លុកដីនៅខេត្តកំពង់ចាម។

លោក អ៊ុច សេរីយុទ្ធ ស្នើសុំឱ្យអ្នកគាំទ្រស្ងប់ស្ងាត់ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ហើយរង់ចាំមើលលទ្ធផលការទូតនៅក្រៅប្រទេស និងយុទ្ធសាស្ត្របន្ទាប់របស់ថ្នាក់ដឹកនាំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor