Sponsor
រិទ្ធី

នៅព្រឹក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីពិភាក្សាអស់រយៈពេល១ម៉ោង រដ្ឋសភាកម្ពុជាមានតែសមាជិកបក្សកាន់អំណាចចំនួន៦៥រូប បានអនុម័តទាំងស្រុងហើយ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ ដែលមានទឹកប្រាក់សរុបប្រមាណ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញពីលោក ហ៊ុន សែន ផងដែរ។

រដ្ឋសភាបានអនុម័តលើរបៀបវារៈតែ២ប៉ុណ្ណោះ ដោយឡែករបៀបវារៈ៣ទៀត នឹងបន្តប្រជុំនៅពេលរសៀល។ យោងតាមរបាយការណ៍ ខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ថវិការជាតិ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺនៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិការដ្ឋ សរុបចំនួន ២៤,៣៧៥,១០២លានរៀល ដែលស្មើនឹងប្រមាណ៦ពាន់លានដុល្លារអាមេរិក កើនឡើង១៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ២១,១៥១,៩៨៥លានរៀល ស្មើនឹងប្រមាណជាង៥,២០០លានដុល្លារអាមេរិក។

ចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ មានដែលប្រមាណ៦ពាន់លានដុល្លារ ត្រូវបានបែងចែកជា២ធំៗគឺ៖

ទី១៖ ចំណាយចរន្តថវិការដ្ឋ ចំនួន ១៥,៩៤៥,៤១៨លានរៀល (ប្រហាក់ប្រហែល៣៩៨០លានដុល្លារ)

ទី២៖ ចំណាយមូលធនថវិការដ្ឋ ចំនួន ៨,៤២៩,៦៨៤លានរៀល (ប្រហាក់ប្រហែល២១០០លានដុល្លារ)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor