
លោក យ៉ែម បុញ្ញាឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងមកពីអតីគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅក្រៅប្រទេស បានលើកឡើងថា៖
ខ្មែរមាន…តែនៅខ្វះអ្វី…! ខ្មែរមានសម្បត្តិធនធានធម្មជាតិសម្បូរបែប ដីកសិកម្ម រ៉ែ ឧស្ម័ន ប្រេង ព្រៃភ្នំ ត្រី សមុទ្រ ទន្លេ បឹងបួរ ដែលជាកត្តាមួយនាំឱ្យយើងអាចកសាងអភិវឌ្ឍជាតិមាតុភូមយើងបាន។
តើយើងនៅខ្វះអ្វីជាគន្លឺះដើម្បីសម្រេចបាន? ខ្មែរមានសម្បត្តិវប្បធម៌ បេតិកភណ្ឌ មនុស្សជាតិ អក្សរសាស្ត្រ លេខនពន្វន្ត ប្រាង្គប្រាសាទ ជាកេរដំណែលរបស់បុព្វបុរសដូនតាយើង ដែលជាមធ្យោបាយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ នឹងនាំមកកិត្យានុភាពជាតិ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ សេដ្ឋកិច្ចជាតិ។

តើយើងនៅខ្វះអ្វីជាគន្លឹះដើម្បីសម្រេចបាន? ខ្មែរមានសម្បត្តិធនធានមនុស្សហើយ មានពលរដ្ឋវ័យក្មេង យុវជន ដែលជាកម្លាំងស្នូលក្នុងកិច្ចការការពារជាតិ ក៏ដូចជាកិច្ចការអភិវឌ្ឍជាតិផងដែរ។ តើយើងនៅខ្វះអ្វីជាគន្លឹះដើម្បីសម្រេចបាន? ជារួមគឺការផ្សះផ្សាជាតិ ប្រជាធិបតេយ្យ សេរី អភិបាលកិច្ចល្អ រាស្ត្រអ្នកសម្រេច។
