Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ផឹកស្រាស្រវឹងជ្រុល ដើរទៅមុខលែងរួច ប្រាសខ្លួន​ដេកតាមផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង១០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចិញ្ចើមផ្លូវសហព័ន្ធរុស្សី មុខអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមបុរសខាងលើ បានឲ្យដឹងថា គាត់ឈ្មោះ  អ៊ុក ខឿន  ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិពោធិមុខ ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ចាន់ នី អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកស៊ិនទ្រី បោសសម្រាម ម្តុំវត្តភ្នំ មានកូនចំនួន៤នាក់។

បុរសខាងលើ បានបន្តថា គាត់ធ្វើដំណើរចេញពីស្រុកកំណើតចំនួន៣ថ្ងៃមកហើយ គោលបំណងឆ្ពោះទៅរកប្រពន្ធធ្វើការនៅម្តុំវត្តភ្នំ ហើយនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ គាត់ដើរ​ចេញពី ចោមចៅ ដោយ​តាមផ្លូវឆ្លៀតទិញស្រាស កន្លះលីត្រ ផឹកកំដរ លុះដើរមកដល់មុខព្រលាន មានម៉ូតូកង់បីគេហៅឲ្យជិះ បានបន្តិច ឲ្យចុះវិញ ហើយគាត់​ស្រវឹងស្រាផង ក៏ប្រាសខ្លួនដេកសិនរហូតដល់ប៉ូលិស ដើរមកដាស់ហៅឲ្យក្រោកតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor