Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទស្សនិកជនជាច្រើនតែងចង់ឃើញមុខមាត់ពិតរបស់តារាសម្តែងកញ្ញា ដេនីក្វាន់ ប្រមាណជា២ឆ្នាំមកហើយ បន្ទាប់ពីតារាស្រីរូបនេះទទួលស្គាល់ថា ខ្លួនមានម្ចាស់ចិត្ត តែមិនទាន់បង្ហាញមុខបុរសម្នាក់នោះ។ ទើបតែក្នុងពិធីបុណ្យអុំទូក ដែលទើបកន្លងផុតថ្មីៗ ដេនីក្វាន់ និងគូស្នេហ៍ បានធ្វើ​ដំណើរ​កម្សាន្ត​យ៉ាងផ្អែមល្ហែមនោះកោះឋានសួគ៌ និងបានថតរូបបង្ហោះជាសារធារណៈ រួមនឹងសរសេរបញ្ជាក់ថា My Honey ថែមទៀតផង។

ការសម្រាកពីការងារចំនួន៣ថ្ងៃដែលទើបកន្លងទៅនេះតារាសម្តែងកញ្ញា ដេបនីក្វាន់ បាននាំគូស្នេហ៍ទៅលំហែកាយនៅ កោះ​ឋានសួគ៌ ខេត្តព្រះសីហនុ ​ ដោយបានបង្ហាញរូបថតផ្អែមល្ហែមជាច្រើននៅលើហ្វេសប៊ុកឈ្មោះ Chann Makara ដែលជាឈ្មោះគូស្នេហ៍របស់នាង ដោយបានសរសេរបញ្ជាក់ថា “សម្រាកការងារ! មកលំហែកាយជាមួយ My Honey នៅកោះឋាន៏សួរ ។ Holiday have time to relax at paradise Island with my honey !។

រូបភាព និងសំណេរខាងលើនេះ គឺបង្ហាញយ៉ាងច្បាស់ថា គូស្នេហ៍តារាសម្តែង ដេនីក្វាន់ ដែលទស្សនិកជនទម្លាក់ការសង្ស័យអស់រយៈពេលប្រមាណជាង២ឆ្នាំនោះ គឺបង្ហាញមកច្បាស់ហើយ ហើយទោះជានៅព្រឹកនេះមិនទាន់មានការបញ្ជាក់ពីកញ្ញា ដេនីក្វាន់ និង បុរសម្នាក់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Chann Makara ក្តី ក៏អាថ៌កំបាំងស្នេហារវាងតារាសម្តែង និងអ្នកទិញលក់រថ្តយន្តឈ្មោះ Chann Makara ហាក់លែងភាពលាក់បាំងទៀតហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor