
ភ្នំពេញ ៖ កាលថ្ងៃទី ១៥ ខែ វិច្ឆកា ឆ្នាំ២០១៧ វេលាម៉ោង ១០ព្រឹក សមត្ថកិច្ចចម្រុះបានឃាត់ទុកកាំបិតបង្គាក់ ចំនួន៣បាវ មានចំនួនជិត៣០០ដេីម ដោយសង្ស័យថា អាចនឹងយកទៅផ្គត់ផ្គង់ដល់ក្រុមបាតុករ ដែលមានបំណងប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃដែលតុលាការ សម្រេចរំលាយបក្សប្រឆាំងនៅថ្ងៃស្អែកនេះ ។


គូសបញ្ជាក់ថាក្រោយតុលាការនឹងប្រកាសសាលក្រម ពីការរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែកនេះ រហូតឈានដល់ការភ្នាល់គ្នាយ៉ាងគគ្រឹកគគ្រេងនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃនិងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគបាលជាតិបានបន្តឹង សន្តិសុខរាជធានីភ្នំពេញយ៉ាងតឹងតែងរហូតដល់បញ្ចេញកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ដេីម្បីឆែកត្រួតពិនិត្យអ្នកដែលចូលមករាជន់ធានីភ្នំពេញផងដែរ ៕