Sponsor
រិទ្ធី

ថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍អតីបក្សសង្គ្រោះជាតិផ្ញើសារជូនសកម្មជន-សកម្មនារីគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេសកម្ពុជាថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍សូមសម្តែងការកោតសរសើរដោយស្មោះចំពោះសេចក្តីក្លាហាន មិនតក់ស្លុត និងមិនរាថយចំពោះការសម្លុតគំរាមកំហែង ការបំផិតបំភ័យ ការលួងលោម និងការទិញទឹកចិត្តបងប្អូន ពីសំណាក់ក្រុមជនផ្តាច់ការ ហើយរក្សាបាននូវសេចក្តីស្មោះត្រង់ជាមួយម្ចាស់ឆ្នោត និងបុព្វហេតុនៃការតស៊ូដើម្បីសង្គ្រោះជាតិយើង។

សារនេះក៏បានរៀបរាប់ពីការយាយី និងរារាំងមិនឱ្យគណបក្សសង្គ្រោះជាតិធ្វើសកម្មភាពនយោបាយជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។ សកម្មភាពចុះទៅរុះរើបំផ្លាញទីស្នាក់ការបក្ស មិនឱ្យមានវត្តមានក្នុងប្រទេសកម្ពុជា។

សហគមន៍អន្តរជាតិមិនទុកឱ្យលោក ហ៊ុន សែន នាំប្រទេសកម្ពុជាវិលថយក្រោយទៅរកអតីតកាលមុនឆ្នាំ១៩៩១វិញឡើយ ព្រោះសហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងសន្តិភាទីក្រុងប៉ារីស នេះបើតាមសារនេះ។

ចុងបញ្ចប់គណៈកម្មាធិការអចិន្ត្រៃយ៍ សូមអំពាវនាវសកម្មជន-សកម្មនារីគ្រប់លំដាប់ថ្នាក់ បន្តរក្សានូវមនសិការ និងឧត្តមគតិស្នេហាជាតិ ស្មោះត្រង់ និងគោរពនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយនិងរួបរួមគ្នាជាធ្លុងមួយក្រោមដំបូលគណបក្សសង្គ្រោះជាតិធ្វើការតស៊ូដើម្បីនាំយករបបប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សមកកម្ពុជាវិញទាល់តែបាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor