
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ បានសរសរថា៖
ថ្ងៃនេះ ទី ២៦ វិច្ឆិកា គឺជាថ្ងៃឱសានវាទ និងជាឱកាសចុងក្រោយ របស់បងប្អូនមកពីអតីតគណបក្ស CNRP ដែលត្រូវបានតុលាការកំពូលបានរំលាយដោយសាលដីការកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ គណបក្សប្រជាជនកម្ពុជា រីករាយរង់ចាំស្វាគមន៍បងប្អូនរហូតដល់ម៉ោង ៩:០០យប់នេះ។
សូមអរគុណបងប្អូនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជន កន្លងមកនេះ ដើម្បីយើងរួមគ្នាពួតដៃកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន៕
