header ads

Sponsor

រិទ្ធី

បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិនបានជួយថវិកាដល់ដំណើរការរៀបចំការបោះឆ្នោតចំនួន ១២លានដុល្លារ ស្របពេលដែលប្រទេសរុស្សីប្រកាសផ្ដល់ជំនួយបន្ថែម និងសន្យាថាបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ពីរុស្ស៊ីមកកម្ពុជា ផងដែរ។

លោកបន្តថាកន្លងមកប្រទេសជប៉ុនបានជួយ គ.ជ.ប ចំនួន ១លាន ៣សែនដុល្លារ ក្នុងការធ្វើរៀបចំដំឡើង ឧបករណ៍ផ្ទុកទិន្នន័យ ហើយសហគមន៍អឺរ៉ុបបានជួយ១លាន៧សែនយូរ៉ូ ស្មើនឹងជាង២លានដុល្លារអាមេរិក។

ចំណែកជំនួយរបស់អាមេរិកវិញបានត្រឹមតែជួយរថយន្តប្រភេទមួយបាំងកន្លះចំនួន ៦គ្រឿងប៉ុណ្ណោះ។ អតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថានិចហ្វិចរូបនេះ ឲ្យដឹងថាកន្លងមក គ.ជ.ប បានចំណាយថវិកាចំនួន ៥៣លានដុល្លារសហរដ្ឋអាមេរិកលើការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧។

ទោះជាយ៉ាងណាក៏ដោយ លោកនៅមិនទាន់បញ្ជាក់ទេថា តើកម្ពុជានឹងត្រូវចំណាយ ថវិកាប៉ុន្មានទៀតក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨នោះ។

អ្នកនាំពាក្យរូបនេះ អះអាងថារដ្ឋសភាជាតិបានអនុម័តថវិកាសម្រាប់ដំណើរការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ រួចហើយ ក្រោយពី គ.ជ.ប បានស្នើទៅរដ្ឋសភាកន្លងមក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post