Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាច​ម្រៀង​ និងតា​រា​សម្តែ​ង​ប្រុស លោក ឌី​​ ​យ៉ាម៉​ង់ និងលោក ខេ(K) បានរួ​ម​គ្នា​បង្កើត​ក្រុម​តា​រា​ច​ម្រៀង​ថ្មីមួយ មា​នឈ្មោះ​ថា​ ធីអឹម(​TM)។ ការប​ង្កើ​តក្រុ​ម​ថ្មីនេះ​ ក្រោ​យ​ពីក្រុ​មស​មា​ជិ​កក្រុ​ម​ចម្រៀ​ង​ចា​ស់ ​D​e5​inite បានបែ​ក​គ្នា​អស់​ ​ហើយក្រុ​ម​ថ្មី​នេះ ​ក៏នឹង​​បញ្ចេ​ញ​ស្នាដៃ​ថ្មី ប្លែ​ក​ពី​បទ​ច​ម្រៀងពី​មុ​នផ​ង​ដែរ។

លោក​ ខេ ថាបទ​ចម្រៀ​ង​ថ្មី​នេះ នឹ​ង​ប្លែក​ពីប​ទ​ដទៃ​ ព្រោះតែ​លោក​​នឹ​​ង​​ដក​ស្រ​ង់​​អ​ត្ថ​​ន័​យ ​នៃរឿ​ង​ក្នុ​ងអ​ក្ស​រសិ​ល្ប៍​បុ​រាណ ​រ​បស់​ខ្មែរ​ជាច្រើន មកនិ​ពន្ធ​ជា​ប​ទច​ម្រៀ​ងថ្មី​ សម្រា​ប់​បង្ហា​ញ​ដ​ល់យុ​វ​ជ​ន​ជំនា​ន់ក្រោ​យ ​ឲ្យបា​ន​យ​ល់និ​ង​បា​នស្គា​ល់​ពី​អក្ស​រ​សិល្ប៍​ខ្មែ​រ​ដែល​ជា​អត្ត​សញ្ញាណ​ជាតិ​ខ្លួន។ ក្រៅពី​អត្ថ​ន័​យ ក្រុ​មលោកក៏​បាន​ប​ង្កើ​តឲ្យ​មា​នទ​ស្សនីយភា​ពថ្មី​ប្លែក​នៃការស​ម្តែង​ដែរ​ គឺ​កា​រស​ម្តែ​ង​ជាតួ​អ​ង្គ គ្រ​ងសំ​លៀក​បំ​ពាក់​បែ​បល្ខោ​ន​ខោល ​និង​ល្ខោន​បាសាក់​ជាដើម​។

លោក K ​បា​នប​ង្ហា​ញអា​រម្ម​ណ៍​សប្បាយ​រីក​រាយខ្លាំ​ង ក្រោយ​ពេ​លលោ​កបា​នរួ​មគ្នាជា​មួយ​ ឌី យ៉ាម៉ង់ ដើម្បីប​ង្កើត​ក្រុ​មថ្មី​ ជា​មួយ​ស្នាដៃ​ថ្មី​ប្លែ​ក។ លោកថា​ បទច​ម្រៀងថ្មី​នេះ នឹ​ងប​ង្កប់​នូវ​ទស្សនៈ​អប់​រំ ជាមួ​យនឹ​ងទ​ស្ស​នីយ​ភា​ព​ថ្មីប្លែ​ក ស​ម្រា​ប់ប​ម្រើកា​រកម្សាន្ត ​របស់​​ទស្ស​និក​ជន។ លោក​​ថា លោក នៅតែ​ខិត​ខំប្រឹ​ងប្រែ​ងខ្លាំង ​ដើម្បីប​ង្កើតស្នា​ដៃបទច​ម្រៀង​ថ្មី ​សម្រាប់បម្រើកា​រក​ម្សា​ន្ត រ​បស់​ទស្ស​និកជ​ន។ លោក​ រំពឹ​ងដែរ​ថា ស្នាដៃថ្មីដែ​លប​ង្កើត ដោ​យកូន​ខ្មែរ​ នឹងទ​​ទួ​លបាន​ការគាំ​ទ្រច្រើន ​ពីទ​ស្ស​និក​ជន។

ក្រុមលោ​ក​បាន​និ​ពន្ធ​ប​ទច​ម្រៀ​ងថ្មី​ Original Song ភ្លាមៗ​គឺប​ទ ”​កំ​ហុស​រាម” ដែល​និយា​យ​អំពីកំ​ហុ​សរ​បស់ព្រះ​រាម​ ដែលមិ​នទុ​កចិ​ត្តម​ហេសី នាងសី​តា​ ហើយ​ទើបនឹង​ចេញ​ជា MV កាលពី​ថ្មី​ៗ​នេះដែរ​។ ក្រៅពី​នេះលោ​ក​ក៏​ត្រៀម​ប​ទ​ចម្រៀ​ង​ថ្មី​​ ជាច្រើ​ន​ប​ទប​ន្ត​ទៀ​តផ​ង​ដែរ​ ដូ​ចជា​បទ ​​”ក្រដា​ស ស” និង​ប​ទ ”រ៉ូប ស​”៕

Full MV បទ “កំហុសរាម”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor