Sponsor
រិទ្ធី

កាលពីថ្ងៃទី១៣ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលនិរទ្ទេសខ្លួននៅបរទេស បានបង្ហោះវិញ្ញាបនបត្រទទួលស្គាល់មួយនៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ព្រឹទ្ធសភារដ្ឋ California សហរដ្ឋអាមេរិក ទទួលស្គាល់ ឯកឧត្តម សម រង្ស៊ី ជា "ជើងឯកលទ្ធិប្រជាធិបតេយ្យ និងជា បិតាស្ថាបនិក នៃសហជីពសេរីនៅប្រទេសកម្ពុជា។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សហភាពសហព័ន្ធសហជីពជាតិកម្ពុជាដែលមានសមាជិកជាង៣០ម៉ឺននាក់មកពិវិស័យនានា ចេញសេចក្តីថ្លែងការណ៍ ថា៖ កម្ពុជាយល់ឃើញថាការផ្តល់នេះមិនសក្តិសមនឹងជំនាញ បទពិសោធន៍ ស្នាដៃ និងវិជ្ជាជីវៈ សហជីពចំពោះបុគ្គលនេះ ពីព្រោះថា ទណ្ឌិត សម រង្ស៊ី មិនដែលធ្វើអ្វីល្អដើម្បីជាតិខ្មែរម្តងណាឡើយ តែផ្ទុយទៅវិញយើងឃើញតែទណ្ឌិតរូបនេះបង្កភាពរញ៉េរញ៉ៃក្នុងសង្គមគឺ៖

  • -    ប្រើសិទ្ធិផ្តេសផ្តាស់រំលោភច្បាប់ព្រហ្មទណ្ឌទោសក្បត់ជាតិ។
  • -    ដើរអំពាវនាវឱ្យសហគមន៍អឺរ៉ុប អាមេរិក ឈប់ទិញទំនិញពីកម្ពុជា។
  • -    អំពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយមកកម្ពុជា។
  • -    ដើរញុះញង់ឱ្យបងប្អូនកម្មករប្រព្រឹត្តអំពើហិង្សា បាតុកម្ម កុប្បកម្ម ជាដើម។

សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ការផ្តល់វិញ្ញាបនបត្ររបស់រដ្ឋ California នេះគឺផ្តល់ឱ្យខុសមនុស្ស ដែលធ្វើឱ្យបាត់បង់កិត្យានុភាព បាត់បង់កិត្តិស័ព្ទស្ថាប័ននេះទៀតផង។
ចុងបញ្ចប់ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តច្បាប់ដែលមានឱ្យបានតឹងរឹងជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ នាំមកនូវការងារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឯកភាពផ្ទៃក្នុងជាតិនិងការអភិវឌ្ឍ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor