Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទីកុ្រង​ដាវៅ​៖ សិស្ស​​​បឋម​សិក្សា​​មួយ​ក្រុម​​ (​Team​ A​) របស់​កម្ពុជា​ ​ដែល​មាន​សមាជិក ​៤នាក់ ​ស្រី ​១​ នាក់​ ​បាន​ទទួល​មេដាយ​សំរឹទ្ធ ​ពី​​ការ​ប្រឡង ​International​ Teenager ​Mathmatics ​Olympiad ​(​ITM​O ​20​17​) ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី០៨-​១២ ​ខែ​វិច្ឆិកា ឆ្នាំ​២​០​១​​៧ នៅ​ទីក្រុង Davao, ​ប្រទេស​ភីលីពីន​។ ​

បើតាម​ក្រសួង​អប់រំបានឲ្យ​ដឹងថា​ ​លទ្ធផល​នេះ​ បើ​គិត​ជា​ក្រុម ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​៧​ លើ ​២១ ហើយ​បើ​គិត​ជា​ប្រទេស ប្រទេស​កម្ពុជា​បាន​ចំណាត់​ថ្នាក់​ទី៥ លើ​១១។ សិស្សានុសិស្ស​របស់​កម្ពុជា​ដែល​មិនបាន​មេដាយ គឺ​សុទ្ធ​តែ​ទទួល​បាន Merrit Certificates។

ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏ បាន​ទទួល​ពានរង្វាន់ ដែល​សម្ដែង​បាន​ល្អ​បំផុត ក្នុង​ពិធីជប់លៀង​ពេល​រាត្រី​ផង​ដែរ ។ សូមបញ្ជាក់ផងដែរ​ថា ការ​ប្រឡង​ ITMO​ 2​0​17 នេះ​ ​​កម្ពុជា​បាន​បញ្ជូន​សិស្ស​បឋមសិក្សា​​ចំនួន ​១​៦ ​នាក់ ​ស្រី ​៧​ ​នាក់​ ដែល​ចែក​ចេញ​ជា​៤ ​ក្រុម ដើម្បី​ចូលរួម​ប្រឡង​ប្រជែង​៕​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor