
បាងកកៈ ចាប់ពីខែក្រោយ រាល់ការទិញ SIM card យកមកប្រើប្រាស់ ពលរដ្ឋនៅក្នុងប្រទេសថៃ តម្រូវឲ្យស្គែនមុខ និងក្រយៅដៃជាមុនសិន ដើម្បីរួមចំណែកក្នុងការលុបបំបាត់អំពើក្លែងបន្លំ និងឆបោកប្រាក់នៅតាមធនាគារជាដើម ។ទីភ្នាក់ងារ AFP បានចុះផ្សាយព័ត៌មានឲ្យដឹងកាលពីយប់ថ្ងៃអង្គារ ។
ក្រុមអ្នកច្បាប់ផ្នែកទូរគមនាគមន៍បាននិយាយថា ប្រព័ន្ធជីវមាត្រសាស្ត្រថ្មីនេះ តម្រូវឲ្យធ្វើដូចគ្នាដែរនៅក្នុងប្រទេសបង់ក្លាដេស អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ហើយនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែធ្នូតទៅ ។
លោក Takorn Tantasith អគ្គលេខាធិការទទួលបន្ទុករលកធាតុអាកាសជាតិ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “យើងកំពុងតែធ្វើការបញ្ចូលអាយុតាមឌីជីថល ថវិការបស់យើងឥឡូវនេះ មានទំនាក់ទំនងទៅនឹងសេវាកម្មចល័ត ការធ្វើបែបនេះ ផ្តល់ការជឿទុកចិត្តនៅក្នុងប្រព័ន្ធធនាគារចល័ត ឬក៏ប្រព័ន្ធទូទាត់ប្រាក់កាន់តែល្អប្រសើរ” ។
លោកបានបន្ថែមថា ដើម្បីធានាដល់បណ្តាអ្នកប្រើប្រាស់ដែលការពារដល់សិទ្ធិឯកជនរបស់ពួកគេ “”ពលរដ្ឋខ្លះ បានប្រើប្រាស់ ID ក្លែងក្លាយដើម្បីចុះឈ្មោះយកស៊ីមកាតប្រើប្រាស់ ដែលបង្កើតឲ្យមានបញ្ហា ។ រាល់ការស្គែនទាំងមុខ និងក្រយៅដៃ នឹងមានភាពដូចគ្នាទៅនឹងទិន្នន័យដែលទាក់ទងគ្នាជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិថៃដែលចេញដោយរដ្ឋាភិបាល៕
