
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាក្នុងករណីរំលាយគណបក្សសង្គ្រោះជាតិនេះ សម្ដេចភ្នាល់១ស៊ី១០០ ដែលជាសក្ខីកម្មមួយបញ្ជាក់ថាជំហរសម្ដេចជឿជាក់ច្បាស់លាស់ហេីយថាតុលាការកំពូលនឹងរំលាយគណបក្សនេះជាដាច់ខាត ហេីយសម្ដេចហ៊ុនសែនថែមទាំងរងចាំទទួលអ្នកចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនទៀតផង ។
សម្ដេចថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការនី ១៥,១៦៧ នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។




សូមបញ្ជាក់ផងដែរថា ៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានប្រកាសជាសាធារណៈផងដែរ ដោយជឿជាក់ថា តុលាការកំពូលនឹងសម្រេចរំលាយគណបក្សសង្គ្រោះជាតិ (CNRP) តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ហើយថាលោកហ៊ានដាក់ជីវិត បើ CNRP មិនរលាយ ព្រោះយោងទៅលើច្បាប់ស្តីពីគណបក្សនយោបាយ និងសកម្មភាពមេបក្សប្រឆាំងដែលលោកហ៊ុន សែនថាជាទង្វើក្បត់ជាតិ ៕