
ភ្នំពេញៈ សង្គ្រាមត្រូវបានគេបែងចែកជាពីរ គឺសង្គ្រាមត្រជាក់ និងសង្ក្រាមដោយប្រើកម្លាំងប្រដាប់អាវុធ ចំណែកស្ថានការណ៍នៅកម្ពុជា បច្ចុប្បន្ននេះគេអាចហៅបានថាសង្គ្រាមត្រជាក់ ឬសង្ក្រាមនយោបាយដែលកើតចេញពីគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ។
សង្គ្រាមត្រជាក់ដែលកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា “ទេវតាបាច់ផ្កា” ជាមួយគណបក្សសង្គ្រោះជាតិ ដែលមានរូបសញ្ញា “ ព្រះអាទិត្យ” នោះបាន អូសបន្លាយអស់រយៈពេលជាច្រើនខែ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីបោះឆ្នោតអ្នកតំណាងរាស្ត្រឆ្នាំ២០១៣មក ។
ផ្ទុយទៅវិញអ្វីដែលកត់ស្គាល់នោះ សង្គ្រាមនយោបាយនេះ បានលេចចេញជារូបរាង្គ ខ្លាំងក្នុងរយៈពេលប៉ុន្មាខែមកនេះ ដោយមេបក្សប្រឆាំងត្រូវបានប្រព្រឹត្តអំពើរល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវតុលាការអាចចោទជាអំពើក្បត់ជាតិ ។ មេបក្សនេះត្រូវបានកំពុងជាប់ពន្ធនាគារ ជាងនេះគណបក្សនឹងត្រូវរំលាយ ឬមិនរំលាយ លទ្ធផលនឹងដឹងនៅថ្ងៃទី១៦វិច្ឆិការខាងមុខនេះ ។
សង្គ្រាមរវាងបក្សទេវតា និងបក្សព្រះអាទិត្យនេះ បើគិតច្បាប់ធម្មជាតិវិញ យើងអាចគិតថាបច្ចុប្បន្ននេះ យើងមានព្រះអាទិត្យតែងតែបញ្ចេញពន្លឺនៅពេលថ្ងៃ រហូតលិចបាត់ នៅវេលាម៉ោងប្រមាណ៦ ។ ចំណែកទេវតាវិញត្រូវបានអ្នកគោរពអបិយជំនឿងថាពិតមានពិត។ ទេវតាជាអ្នកគ្រប់គ្រងលោកទាំងមូល ។ ពេលនេះទេវតា និងព្រះអាទិត្យកំពុងតែមានសង្គ្រាមនឹងគ្នា សួរថាតើទេតាអាចរំលាយព្រះអាទិត្យមិនឲ្យបញ្ចេញពន្លឺបានទេ នៅថ្ងៃទី១៦វិច្ឆិកាខាងមុខនេះ៕

