
យោងតាមគណនីហ្វេសប៊ុក លោក វិល្លាម បានបង្ហាញថា ៖ ជក់បារីអគ្គីសនីក៏សមត្ថកិច្ចចង់ចាប់ដែរ អស់លោកសមត្ថកិច្ចខាងខេត្តកំពតមួយក្រុម ដឹកនាំកម្លាំងតាមការបញ្ជារបស់អ្នកអាងអំណាចម្នាក់ចុះទៅ បង្ក្រាបអ្នកទេសចរណ៍ដែលទៅលេងរមនីយដ្ឋានមាត់ព្រែក ដែលគ្នាមិនមានខុសអីសោះ ខ្ញុំចង់សួរទៅលោកថាច្បាប់ព្រហ្មទណ្ឌមាត្រាណា បញ្ជាក់ថា អ្នកប្រេីបារី អគ្គីសនី ឬ Vap នោះវាខុសច្បាប់ត្រង់ណាបានចង់ដកហូត ម៉ាស៊ីនបារីអគ្គីសនីនឹង ? សូមសម្ដេចក្រឡាហោមមេត្តាពិចារណានឹងពិនិត្យមេីលដោយអនុគ្រោះ ព្រោះអស់លោកសមត្ថកិច្ចទាំងស៊ីវិលទាំងឯកសណ្ឋានអស់នេះថាមិនខ្លាចទេថតអីថតទៅ ល្បីអីល្បីទៅ ចឹង នាគ គួចខ្យល់ នឹងជូនលោកអោយល្បីតាមសំណេីរ 😊😊


