
ការលើកពាន និងប្រាក់រង្វាន់ពីកម្មវិធី The Voice kids Cambodia រដូវកាលទីមួយ មានមតិអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមិនយល់ស្របតាមចំពោះបេក្ខភាពកុមារា ពេជ្រ ថៃ ខណៈដែលកុមាៗមានទឹកដមសំឡេងល្អផ្សេងទៀតបរាជ័យ។ មកដល់ពេលនេះខណៈដែលរឿងខាងលើរាងស្ងប់បន្តិច ស្រាប់តែលេចចេញព័ត៌មានថ្មីមានព័ត៌មានជាច្រើនចុះផ្សាយថា ពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំទេ គឺគេមានអាយុ១៥ ឈានចូល១៦ឆ្នាំទៅហើយ តែគេមានជំងឺក្រិន។
សម្រាប់បេក្ខភាពម្ចាស់ពានThe Voice kids Cambodia កុមារា ពេជ្រ ថៃ ដ្បិតតែមានអ្នកវិភាគផ្នែកទឹកដមសំឡេងមួយចំនួនបានComment ថា សមត្ថភាពគេមិនសក្ដិសមជាម្ចាស់ពានក្តី ប៉ុន្តែគេមានប្រជាប្រិយភាព មានការអាណិតស្រឡាញ់ច្រើន ព្រោះគេពូកែសម្តី ចេះអោនលំទោន ទើបគេឆក់បានការVote ពីទស្សនិកជនបានច្រើនជាងគេ ដែលក្លាយជាម្ចាស់ពាន និងប្រាក់រង្វាន់ពីកម្មវិធីលំដាប់ថ្នាក់ពីភពលោកមួយនេះ។

ទោះជារឿងខាងបានស្ងប់ស្ងាត់មួយរយៈមកហើយក្តី ស្រាប់តែនៅពេលនេះមានលេចចេញព័ត៌មានថា ការពិត ពេជ្រ ថៃ មិនមែនមានអាយុ១២ឆ្នាំ ដូចការប្រកាសក្នុងកម្មវិធីប្រលងទេ គឺគេមានអាយុ១៥ ឈានចូល១៦ឆ្នាំ គឺស្មើនឹងមនុស្សវ័យជំទង់ ឬពេញកំលោះទៅហើយ គ្រាន់តែគេមានជំងឺក្រិន មើលទៅរាងតូចល្អិតតែប៉ុណ្ណោះ ដូច្នេះហើយទើបគេមានភាពក្លាយហាន ចេះសម្តី និងមានភាពអោនលំទោនជាងក្មេងៗអាយុ ក្រោម១៤ឆ្នាំ។
ព័ត៌មាននេះដ្បិតតែមិនទាន់មានបុគ្គលណាម្នាក់ចេញមុខបញ្ជាក់ច្បាស់ តែបើតាមព័ត៌មានពីអ្នកភូមិ ជ្រៃ១ ឃុំជ្រៃ ស្រុក
មោងឫស្សី ខេត្តបាត់ដំបង ទីដែល ពេជ្រ ថៃ រស់នៅបានធ្លាយថា ពេជ្រ ថៃ មានជំងឺក្រិន ហើយគេរៀនដល់ថ្នាក់ទី៧ ចូលទី០៨ហើយ។ រីឯរឿងមួយទៀតគឺក្មេងៗដែលមានអាយុ១៥ឆ្នាំ សុទ្ធតែកើតក្រោយ ពេជ្រ ថៃ ទាំងអស់ ហើយមូលហេតុដែល គេបន្ថយអាយុត្រឹម១២ឆ្នាំ ព្រោះក្លាយខុសលក្ខត្តិកៈកម្មវិធី The Voice kids Cambodia។

ទោះយ៉ាងណាព័ត៌មានដែលផ្ទុះចេញចុងក្រោយនេះ Kqubeមិនទាន់ទទួលបានការបញ្ជាក់ពីគ្រួសារ ពេជ្រ ថៃ ឬខាងហង្សមាស ដែលជាភាគីរៀបកម្មវិធី The Voice kids Cambodia នៅឡើយទេ ដូច្នេះហើយព័ត៌មានមិនទាន់ផ្លូវការណ៍ខាងលើនេះ Kqubeនឹងព្យាយាមទំនាក់ទងសុំការបញ្ជាក់ពីសាមីខ្លួន ព្រមទាំងខាង ហង្សមាស ដើម្បីបញ្ជាក់ឲ្យទស្សនិក ជនដែលចង់ដឹងច្បាស់លើរឿងរ៉ាង ពេជ្រ ថៃ មានអាយុ ១៥ ឈានចូល១៦ឆ្នាំ តើវាជាការពិត ឬយ៉ាងណា ? ហើយជុំវិញរឿងនេះប្រសិនបើមានការស៊ើបអង្កេតឃើញថា ពេជ្រ ថៃ ពិតជាមានអាយុ១៥ ចូល១៦ឆ្នាំ ដូចព័ត៌មានដែលធ្លាយចេញពីអ្នកជិតខាងពិតមែននោះ តើម្ចាស់កម្មវិធីពិភពលោក The Voice kids Cambodia ដោះស្រាយយ៉ាងណា ?
