Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទើបតែ​បើកហាង​អាហារ « ផែ​សុ​មុ​ទ្រ » មិនទាន់បាន​មួយខែ​ស្រួលបួល​ផង ស្រាប់តែ​ស្រី​ស្អាត តូ​តា បាន​បើក​សាខា​ទី​២ របស់ខ្លួន​នៅ​ម្តុំតាខ្មៅ ធ្វើ​ព្រងើយ មើលទៅ​នាង​ពិត​ជាមាន​យីអ៊ុន​ល្អ​ណាស់ រកស៊ី​កាក់កប​តែម្តង ​នៅ​បំណាច់​ឆ្នាំ២០១៧នេះ ។ លទ្ធផល​ដ៏​ល្អ​នេះ ​ត្រូវបាន​គេ​ដឹងថា មកពី​មាន​ការជួយ​ជំរុញ​ខ្លាំងពី​គូស្នេហ៍ របស់​នាង។

កាន់តែមានតម្រុយច្បាស់ហើយ រវាងតារាសម្តែងតូតា និងលោក ប៉ុល វិប កាន់តែជិតដិតទៅៗរហូតរួមគ្នា បង្កើតជំនួញបន្តបន្ទាប់។ លុះក្រោយមកក៏លេចលឺថា អ្នកទាំង២ ស្ថិតក្នុងផ្លូវចូលរោងការ។

ភោជនីយដ្ឋាន “ផែ​សមុទ្រ” ជារបស់តូតា​បើក​សាខា​ថ្មី​កន្លង​ទៅ ​គឺ​ជា​ការ​ចូល​ហ៊ុន​គ្នា​ជា​មួយ​គូស្នេហ៍នាង ​គឺ​លោក ប៉ុល វិបូ ហៅ នីត អតីត​អ្នក​គ្រប់​គ្រង​ទូរទស្សន៍ ថោន និង​ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture។ កញ្ញា​បាន​ប្រលយ​សម្ដី​ថា ​​ជំនួយ​ថ្មី​រួម​គ្នា​អាច​ធ្វើ​ឲ្យ​ពិធី​មង្គលការ​របស់​នាង​លេច​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ការ​បើក​សាខា​ទី២​ តូតាបញ្ជាក់​ថា ដោយសារ​ទទួល​ការ​គាំទ្រ​ពី​អតិថិជន ទើប​កញ្ញា និង​គូ​ស្នេហ៍​របស់​ខ្លួន​សម្រេចចិត្ត​បើក​សាខា​ទី២​ដូច្នេះ។ កញ្ញា​បាន​បញ្ជាក់​ថា ”សាខា​ថ្មី​នៅ​តាខ្មៅ​នេះ ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​គាំទ្រ​ពី​បងប្អូន​ទេ ទើប​ខ្ញុំ និងគាត់​សម្រេចចិត្ត​​ចូល​ហ៊ុន​បើក​បន្ត​ទៀត។ អតិថិជន​គឺ​ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​បែ​នេះ”។

តារា​សម្ដែង​រូប​នេះ​ បន្ត​ថា ប្រសិន​បើ​អាជីវកម្ម​ថ្មី​នេះ​ ទទួល​ជោគជ័យ​ខ្លាំង​ពិត​មែន នោះ​កញ្ញា និង​គូស្នេហ៍​របស់​ខ្លួន​អាច​នឹង​ចូល​រោងការ​ឆាប់ៗ។ ក៏ប៉ុន្តេ​ពេល​វេលា​ណា​ឲ្យប្រាកដ​នោះ ​កញ្ញា​មិន​ទាន់​បង្ហើប​ឲ្យដឹង​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​មើល​បន្តិច​ទៀត​សិន។

កញ្ញា ម៉ាក សែនសូនីតា និង​លោក ប៉ុល វិបូ ទើប​ប្រកាស​ជា​ផ្លូវការ​ថា ​អ្នក​ទាំង​ពីរ​ជា​គូស្នេហ៍​នឹងគ្នា​បន្ទាប់​​ពី​ទាក់ទង​គ្នា​យូរ​​មក​ហើយ ចាប់​តាំង​ពី​ការ​ថត​រឿង “ចន្ទ្រា” មក​ម្ល៉េះ។ យ៉ាងណា​ស្នេហ៍​អ្នក​ទាំង​ពីរ ​កាន់​បង្ហាញ​ច្បាស់​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បើក​ជំនួញ​រួម​គ្នា​គឺភោជនីយដ្ឋាន”ផែសមុទ្រ” នេះ​ឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor