Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់​ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា ទំាងមន្ត្រីក្នុងជួរគណបក្ស និងមន្ត្រីរាជរដ្ឋាភិបាលទំាងអស់គ្មានលុយលាក់ទុកនៅឯបរទេសនោះឡើយ។ ការអះអាងនេះបន្ទាប់ពីមានមតិមួយចំនួននាំគ្នាលើកឡើងថា​ មន្ត្រីរាជរដ្ឋាភិបាលមួយចំនួនបានយកទុកនៅបរទេស។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ បញ្ជាក់ថា «គេនាំគ្នាថា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរាជរដ្ឋាភិបាល មានលុយច្រើនរាប់រយលានដុល្លាលាក់ទុកនៅឯបរទេស។ មិនមែនជាការពិតសោះ អ្នកណារកឃើញយកចុះ។ លុយកាក់របស់មន្ត្រីទាំងអស់គ្នាមានមែនតែបង្កប់នៅក្នុងសាលារៀន ផ្លូវវលំ មន្ទីពេទ្យ និងសមិទ្ធផលនានា សម្រាប់ផលប្រយោន៍ប្រជាជន»

លោក សុខ ឥសាន ក៏បានតបនឹងមតិចំនួនថា គណបក្សកាន់អំណាចរំលាយគណបក្សប្រ ឆាំងមកពីខ្លាចចាញ់ឆ្នោតយ៉ាងដូច្នេះថា «មកពីគណបក្សប្រជាជនខ្លាចចាញ់ឆ្នោត បានជាធ្វើទុក្ខបុកម្នេញបក្សប្រឆាំង។ មិនមែនជាការពិតសោះ។ តាមពិតមកពីមេបក្សប្រឆាំង និងក្រុមមន្ត្រីបក្សប្រឆាំងបានប្រព្រឹត្តខុសច្បាប់ បានជាមានទោស បង្កើតដោយខ្លួនឯង។ គេថា រាជរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតរយ្យ។ មិនមែនជាការពិត។ តាមពិត រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទើបធានាបានការការពារសន្តិភាព និងសេចក្តីសុខជូនប្រជាជនបាន» ។

អ្នកនំាពាក្យបក្សប្រឆាំងក៏បានលើកឡើងបញ្ជាក់ពីបញ្ហាផ្ទៃក្នុងទៀតថា គណបក្សប្រជាជនកម្ពុជា បែកបាក់ផ្ទៃក្នុង មិនបានបែកបាក់ទេ។ ការដែលគេនិយាយនោះជាឧបាយកលញុះញង់តាំងពីច្រើនឆ្នាំមកហើយ។ ចំណែកអ្នកដែលថានោះ ទើបបែកបាក់។ គេថា រាជរដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញ ក៏ជាការមិនពិតទេ។ តាមពិតរាជរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីសុទ្ធតែផ្អែកលើគោលការណ៍ នីតិវិធី និងរដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមានជានិច្ច។

សូមជម្រាបថា មន្ត្រីបក្សប្រឆាំងបាននំាគ្នាលើកឡើងថា បក្សកាន់អំណាចកំពុងតែខ្លាចចាញ់ឆ្នោតនៅពេលខាងមុនបានជារំលាយគណបក្សប្រឆាំង ហើយចាប់ប្រធានគណបក្សដាក់ពន្ធនាគារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor