
ចិន: គ្រូពេទ្យមានផ្ទៃពោះម្នាក់ ធ្លាក់ឈាមអាចរងគ្រោះដល់រលូតកូន បន្ទាប់ពីស្ត្រីកំរោលចូលម្នាក់ យកជើងទាត់ចំ ក្បាលពោះ របស់នាង ដោយស្ត្រីកំរោលចូលរូបនេះបានចោទគ្រូពេទ្យស្រីរងគ្រោះខាងលើថា បានធ្វើឲ្យកូនប្រុស អាយុ ៤ ឆ្នាំ របស់គាត់ឈឺ នៅពេលដែលចាក់វ៉ាក់សាំង IV។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែធ្នូ ២០១៧ នៅមន្ទីរពេទ្យឈ្មោះ Tongshan ក្នុងប្រទេសចិន។

វីដេអូមួយខ្សែបានបង្ហាញថា ម្ដាយរបស់ក្មេងប្រុស បានចាប់បោចសក់ និងវ៉ៃយ៉ាងខ្លាំងទៅលើអ្នកគ្រូពេទ្យដែលមានផ្ទៃពោះ ដោយសំអាងថាគ្រូពេទ្យនេះបានធ្វើឲ្យកូនប្រុសគាត់ហូរឈាម នៅពេលដែលដក ម្ជុល ចេញពីដៃ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីបង្កហេតុ មានឈ្មោះ Fang អាយុ ៣៨ ឆ្នាំ ត្រូវជាប្រពន្ធរបស់លោក Xu Lianglu មន្ត្រីគ្រប់គ្រងទីក្រុង តុងសាង ខេត្តហ៊ូបី ប្រទេសចិន។

សាក្សីនៅកន្លែងកើតហេតុ ថាបានឃើញស្ត្រីបង្ក លើកជើងទាត់ចំ ក្បាលពោះ របស់គ្រូពេទ្យរងគ្រោះ ហើយឈាមក៏ចាប់ផ្តើមហូរចេញពីប្រលោះជើងតែម្តង។ គ្រូពេទ្យរងគ្រោះ ត្រូវបានគេប្រញាប់បញ្ជូនទៅសង្គ្រោះនៅ មន្ទីររោគស្ត្រី ប៉ុន្តែយ៉ាងណាមិនទាន់ដឹងពីផងប៉ះពាល់ដល់កូនក្នុងផ្ទៃធ្ងន់ធ្ងរប៉ុណ្ណាទេ។
បន្ទាប់ពីមានហេតុការណ៍ដែលបង្កដោយប្រពន្ធរបស់ខ្លួន លោក លោក Xu Lianglu ជាប្តីរបស់ស្ត្រីបង្ករូបនេះ បានទៅសួរសុខទុក្ខគ្រូពេទ្យរងគ្រោះ ហើយក៏បានសុំទោស និងប្រាប់ថា “ប្រពន្ធរបស់ខ្ញុំជាមនុស្សឆាប់ខឹងណាស់ នៅពេលដែលអ្នកបំរើសេវាកម្ម ធ្វើឲ្យនាងមិនពេញចិត្ត នាងតែងតែផ្ទុះកំហឹង និងបង្កបញ្ហារហូតនឹង”។
ព្រោះតែទង្វើអាក្រក់មិនចេះគិតរបស់ប្រពន្ធខ្លួន លោក Xu Lianglu ត្រូវបានគេបញ្ឈប់ការងារ ជាមន្ត្រីប្រធានគ្រប់គ្រងទីក្រុង តុងសាង ខេត្តហ៊ូបី ចំនែកប្រពន្ធរបស់លោកត្រូវបានប៉ូលីសឃាត់ខ្លួនដាក់ពន្ធធនាគារ១២ថ្ងៃ និងពិន័យជាប្រាក់ 75 ដុល្លា។






វីដេអូ