Sponsor
រិទ្ធី

នៅកីឡដ្ឋានជាតិអូឡាំពិក ម៉ោង៧យប់នេះ គឺជាការជួបគ្នារវាងក្រុមបាត់ទាល់ក្លឹប បឹងកេត (កម្ពុជា) ប្រកួតជាមួយ ក្រុមបាត់ទាល់ក្លឹប SANNA KHANH HOA BVN FC (វៀតណាម) វគ្គជម្រុះជើងទី២ ពានវង្វាន់ TOYOTA KEKONG CLUB CHAMPIONSHIP ក្នុងជំនួបនេះក៏មានវត្តមានកីឡាករដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា ដែលទើបតែអស់កិច្ចសន្យាជាមួយក្លឹបលំដាប់ទី៣ នៅជប៉ុន។

កីឡាករ ចាន់ វឌ្ឍនាកា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមទស្សនាដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់គ្នា ហើយ វឌ្ឍនាកា ក៏ប្តេជ្ញាចិត្តថានឹងខិតខំប្រឹងឱ្យអស់លទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អ។ ការប្រកួតនេះក៏ការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍  និងទំព័រហ្វេសប៊ុក BTV news ផងដែរ។

កាលពីថ្ងៃសៅរ៍ ការប្រកួតជម្រុះជើងទី១ នៅក្នុងទឹកដីក្រុងហូជីមិញ ប្រទេសវៀតណាម បញ្ចប់ដោយលទ្ធផលស្មើគ្នា SANNA KHANH HOA BVN FC 4-4 BOEUNG KET FC

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor