Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ផ្តើមចេញពីជីវិតជាជនពិការធ្វើដំណើរទៅណាមកណាតាមរទេះ ហាក់មានភាពលំបាកក្នុងការរស់នៅ ក៏ លោក ប្រាក់ សុផាន់ណា ដែលជាកូនខ្មែរមួយរូប មិនបានចុះចាញ់ឡើយ ប្រឹងប្រែងតស៊ូរហូតមានសមត្ថភាពដែលមនុស្សពេញលក្ខណៈមួយចំនួនមិនអាចធ្វើបាន ដូចជា និពន្ធ លេងឧបករណ៍តន្ត្រី និងច្រៀងជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ លោក ប្រាក់ សុផាន់ណា តែងតែបានបង្ហាញស្នាដៃចម្រៀងរបស់ខ្លួន ដូចជាបទ “បរាជ័យជាមេរៀន” និង “រឿងខ្ញុំ” ….។ល។

ដោយឡែក កាលពីពេលថ្មីៗនេះ ដោយមើលឃើញថា កម្មវិធីប្រកួតលំដាប់អន្តរជាតិរបស់សិង្ហបូរី ហៅថា “Good Story of The Year 2017” រៀបចំឡើងដោយអង្គការ Our Better Word កូនខ្មែរ ប្រាក់ សុផាន់ណា ក៏បានដាក់ពាក្យប្រលងក្នុងកម្មវិធីនេះផងដែរ។

ជាក់ស្ថែង ដើម្បីជួយដល់យុវជនខ្មែរ មានភាពតស៊ូក្នុងជីវិត សូមបងប្អូនជួយបោះឆ្នោតគាំទ្រដល់ លោក ប្រាក់ សុផាន់ណា ដោយចូលទៅកាន់ Link ខាងក្រោមនេះ:

ចុចទីនេះ (Good Story of The Year 2017 )

\

#####អានព័ត៌មានផ្សេងៗទៀត#####

មកទៀតហើយ! ម៉ៃ សុគន្ធ រិះគន់ចំៗលើបទ «គ្រូបង្រៀនស្រវឹងស្រា» ស្តាប់ហើយ...

បទ “គ្រូបង្រៀនស្រវឹងស្រា” ជាបទទើបនឹងចេញពី ចេន សាយចៃ ក្នុងផលិតកម្មថោន កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាពិសេសពីសំណាក់គ្រូបង្រៀនផ្ទាល់តែម្តង។

បទ “គ្រូបង្រៀនស្រវឹងស្រា” នេះ និពន្ធដោយ លោក យឹម តាស្រង់ ។ មានមតិជាច្រើនបានស្នើរសុំឲ្យក្រសួងចេញចំណាត់ការ ចំពោះអត្ថន័យចម្រៀង និងវីដេអូដែលបើកបង្ហាញពីអំពើហិង្សា និងជះឥទ្ធិពលខ្លាំងដល់គ្រូបង្រៀនក្នុងប្រទេស។ ភ្លាម! មិនយូរប៉ុន្មានផង តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ត្រូវបងប្អូនដែលពេញនិយមលេងបណ្ដាញហ្វេសប៊ុកស្គាល់សឹងគ្រប់ៗគ្នា ក៏បានធ្វើការបញ្ចេញមតិ ប្រឆាំងនឹងបទមួយនេះផងដែរ។

យោងតាមគណនីហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ បាននិយាយថា៖

អត្ថបទវែងបន្តិចហើយតែជាអារម្មណ៍ពិត សួរថាអ្នកនិពន្ធឆ្កួតឡប់ម្នាក់ស្អប់គ្រូម្នាក់ដែលធ្វើរឿងមិនល្អ ហេតុអីគាត់សរសេរជារួមទៅកាន់លោកគ្រូដែលល្អទូទាំងប្រទេសចឹង បទ”គ្រូបង្រៀនស្រវឹងស្រា” ដែលមានខ្លឹមសារឡើងភ្លៀវសុទ្ធតែថាគ្រូបង្រៀនប្លែកៗ ខឹងស្រែក ខឹងវាយ និពន្ធបទនេះមិនមែនរួមចំណែកជួយសង្គមទេ តែជាគំនិតដាស់តឿនអោយសិស្សភ្លេចគុណគ្រូវិញទេ ការនិពន្ធបទបែបនេះប៉ះពាល់ខ្លាំងណាស់ ដល់ទឹកចិត្តគ្រូបង្រៀនទូទៅដែលពួកគាត់ខំប្រឹងប្រែងបង្រៀនសិស្សអស់ទាំងចិត្ត និងកាយ។ ខ្ញុំមិនជឿថា មានគ្រូបង្រៀនដល់ថ្នាក់នឹង ដូចបទចម្រៀងនេះទេ។ សួរមួយលោកអ្នកនិពន្ធ តើលោកអាចរាប់ឈ្មោះគ្រូរបស់លោក ដែលបានបង្ហាត់បង្រៀនអោយលោកចេះនិពន្ធមកដល់ថ្ងៃនឹង អស់ទេ? មិនបានសងគុណពួកគាត់ សូមកុំរកនឹកចំណុចអាក្រក់១លើ១លានមកធ្វើអោយប៉ះពាល់ដល់ទឹកចិត្តគ្រូបង្រៀនទូទាំងប្រទេស។ បើលោកមិនគោរព មិនដឹងគុណគ្រូរបស់លោកម្នាក់ឯង កុំបង្វក់កូនខ្មែរ អោយមិនស្គាល់ពីតម្លៃរបស់គ្រូបង្រៀនតាមរយៈបទចម្រៀង។ (លោកអ្នកនិពន្ធសូមយល់ពីអារម្មណ៍លោកគ្រូបង្រៀនផង កុំវាយក្បាលជារួមចឹង) តើក្រសួងអប់រំនិងក្រសួងវិចិត្រសិល្បៈបានត្រួតអត្ថន័យហើយរឺនៅមុននឹងអោយបទឆ្កួតមួយបទនេះបំពុលសង្គម អានិតទឹកចិត្តលោកគ្រូអ្នកគ្រូណាស់ អារម្មណ៍ពិតរបស់ខ្ញុំ មានថ្ងៃនេះក៏ដោយសារការអប់រំរបស់លោកគ្រូ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor