
កីឡាករជម្រើសជាតិ និងជាអតីតកីឡាករខ្ចីជើងរបស់ក្រុមបាល់ទាត់លីកទី៣ របស់ជប៉ុន ចាន់ វឌ្ឍនាកា បានចុះកុងត្រារយៈពេល១ឆ្នាំ ជាមួយក្លិបបាល់ទាត់ PAHANG FC របស់ប្រទេសម៉ាឡេស៊ី។
ចាន់ វឌ្ឍនាកា បានសរសេរក្នុងទំព័រហ្វេសប៊ុកខ្លួនថា៖ ខ្ញុំមានកិត្តិយសសូមជំរាបជូនពុកម៉ែ បងប្អូនអ្នកគាំទ្រខ្ញុំបាទទាំងអស់គ្នាថា ខ្ញុំបានចុះកិច្ចសន្យារួចរាល់រយៈពេលមួយឆ្នាំជាមួយក្លិប PAHANG FA របស់ប្រទេស MALAYSIA សូមពុកម៉ែ បងប្អូនអ្នកគាំទ្រទាំងអស់ជួយជាកំលាំងចិត្ត ដើម្បីអោយខ្ញុំបានទទួលជោគជ័យក្នុងអាជីពនៅទីនោះ សូមអរគុណ
ក្រៅពីកីឡាករ ចាន់ វឌ្ឍនាកា ក៏មាន កីឡាករ កែវ សុខផេង អតីតកីឡាករក្លិបភ្នំពេញក្រោន និងកីឡាករ ធារី ចាន់ថាប៊ីន អតីតកីឡាករក្លិបអគ្គិសនីកម្ពុជា ដែលបានចុះកុងត្រាលេងនៅលីកកំពូលម៉ាឡេស៊ី។

