Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេកត់ឆ្នោតវៀតណាមម្នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួន នាថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ វេលាម៉ោង៣ និង៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ 

ស្រ្តីសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេង ពៅ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ជាមួយការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតម៉ាស៊ីនព្រីន១គ្រឿង, ទូរស័ព្ទដៃ២គ្រឿង, ក្រដាសកត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខ២គ្រឿង, លុយដុល្លារ២២ដុល្លារ និងលុយរៀល ២៩៣.៨០០រៀល។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន គឺកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានទទួលព័ត៌មានថា នៅទីតាំងខាងលើមានលួចលាក់កត់ឆ្នោតសុីសង(កន្ទុយលេខ)។ ភ្លាមៗនោះ វរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញចុះដល់ចំណុចកើតហេតុ និងឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ រួមទាំងវត្ថុតាងតែម្តង។

ក្រោយឃាត់ខ្លួន ស្រ្តីសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor