ថ្មីៗនេះ បញ្ហាចំណងស្នេហារវាងតារាកំប្លែងរូបស្រស់ស្អាត កញ្ញា នីឡា និងគូដណ្តឹង បានផ្ទុះឡើងជាថ្មីម្តងទៀត ធ្វើឲ្យមហាជនហាក់សម្តែងការចង់ដឹងជាខ្លាំងអំពីបញ្ហាអ្នកទាំងពីរ។ ក្នុងនោះ គេក៏ឃើញមានសារឆ្លងឆ្លើយចំលែកៗ រវាងកញ្ញា នីឡា និងគូដណ្តឹង នៅលើបណ្តាញសង្គមផងដែរ ដូចជាកាលពីម្សិលមិញនេះ គូដណ្តឹងរបស់នីឡា បានសរសេរសារបង្ហោះថា:
« ធ្វើអ្វីៗគ្រប់យ៉ាងមិនដែលត្អូញត្អែរថាលំបាកគឺដើម្បី.......លទ្ធផលបានត្រឹមកកឈាម ។ ហត់នឿយពេកហើយល្មមដល់ពេលត្រូវតបស្នងចំពោះខ្លួនឯងវិញម្តង»
ចំណែកឯ កញ្ញា នីឡា បាននិយាយនៅក្នុងការ Live វីដេអូថា:
« យើងបែកគ្នាយូរហើយ! »
មិនយូរប៉ុន្មាន ហាក់មានការអារម្មណ៍និងរឿងរ៉ាវ និងសេចក្តីសុខរបស់កូនស្រី ក្នុងនាមជាឪពុក លោកតា លោកតា វ៉ិចទ័រ ក៏បានបង្ហោះសារមួយឃ្លាយ៉ាងវែងថា:
« សុភមង្គលនៃសង្គមគ្រួសារគឹប្រៀបដូច ជាពន្លឺនៃចង្កៀងប្រេងកាតអញ្ចឹងដែរ។កាលណាបើគ្មានខ្យល់បក់វាផ្តល់នូវពន្លឺខ្លាំង តែបើមានខ្យល់បក់គឹវាមិនសូវភ្លឺទេ ជួនកាលក៏រលត់ ហើយងងឹតពេញផ្ទះ។ ពន្លឺនៃចង្កៀងប្រេងកាតគឺអាចមើលឃើញរបស់របរច្បាស់ តែសមាជិកក្នុងគ្រួសារតែប៉ុណ្ណោះ អ្នកនៅផ្ទះផ្សេងគឹមិនអាចក្រឡេកមើលឃើញច្បាស់ទេ។ ពេលខ្លះដាក់ចង្កៀងនៅនឹងមុខផង នៅតែមើលមិនច្បាស់ ចុះទម្រាំ យើងមើលពីចម្ងាយ! ហេតុនេះហើយទើបដូនតាយើងនិយាយ ថា ចង្កៀងផ្ទះអ្នកណាគឺភ្លឺនៅផ្ទះអ្នកហ្នឹង។»









