Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ​ ញ៉ូម៉ីងដា ស្ថិតនៅ ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ប្រមាណ​ជាង៤០០០នាក់ បាន​ផ្ទុះកូដកម្ម ទាមទារលក្ខខណ្ឌប្រយោជន៍កម្មករ និងទូទាត់លុយ ផ្សេងៗជូនកម្មករ ក្រោយពីមានកាផ្លាស់ប្តូរថៅកែថ្មី ដោយមិនទាន់បានទូទាត់ ប្រាក់ជូនពួកគាត់។

កូដកម្មឈានទៅដល់បិទកំណាត់ផ្លូវវេងស្រេងទាំងស្រុងជិត២ម៉ោង​របស់កម្មករខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាម២០១៧ មុខផ្សារកាណាស៊ីធី ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីមានការផ្លាស់ប្តូរថៅកែក្រុមហ៊ុន ហើយថៅកែថ្មី ប្តូរឈ្មោះរោងចក្រ ពីញ៉ូម៉ីងដា មក ឈ្មោះ ម៉េង ដា ហ្វូត វៀរអ៊ីន ( E V C ) គ្រប់គ្រងដោយថៅកែវៀតណាមវិញ  ព្យាយាមរំសាយ រំលាយកម្មករចាស់ចោល ដោយមិនបានទូទាត់ប្រាក់ឈ្នួលដាច់ស្រេច លុយអត្ថប្រយោជន៍ លុយអតីតភាពការងារផ្សេងៗជូនកម្មករ ជាមុន ទើបកម្មករជាង៤០០០នាក់ទូទាំងរោងចក្រ ប្រមូលផ្តុំគ្នាធ្វើកូដកម្ម ទាមទារ លក្ខខណ្ឌប្រយោជន៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor