Sponsor
រិទ្ធី

ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារក្នុងឱកាសទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ ”ធ្វើឱ្យមានភាពរឹងមាំស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានាធ្វើការលើកស្ទួយលើវិស័យពិការភាព។

ស្ថិតក្នុងឱកាសដ៏ឧត្តុង្តឧត្តមនេះ ព្រះករុណា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ជូនចំពោះក្មួយៗជនពិការគ្រប់រូប និងគ្រប់ក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងសូមឧទ្ទិសទិវាជនពិការ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ឱ្យស្ថិតនៅជាប្រយោជន៍ដ៏ឧត្តុង្តឧត្តមរបស់ជនពិការ ដើម្បីសម្រេចឱ្យខាងតែបានស្របតាមប្រធានបទ ”ធ្វើឱ្យមានភាពរឹងមាំស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor