Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ជីវិតនារីដោះមីន​នៅអង្គភាពសុីម៉ាក់​ម្នាក់ មានសមត្ថភាព​ខ្ពស់​ និងភាពក្លាហាន​ បានរកឃើញគ្រាប់មីនតោន៣គ្រាប់ ក្នុងចំណោម៤គ្រាប់នៅទីតាំងផេ្សងៗគ្នា​ នៅឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​។

ប្រភពបានឲ្យដឹងថា ស្ត្រីដោះមីនរបស់សុីម៉ាក់ម្នាក់ឈ្មោះ ឆាង​ ចន្ធី​ បានទទួលការងារចំមុខព្រួញគ្រាប់មីនតោន​ ដោយរកឃើញគ្រាប់មីនតោនចំនួន៣គ្រាប់​ ក្នុងចំណោមគ្រាប់មីនតោនចំនួន៤គ្រាប់ ដែលបានរកឃើញនៅក្នុងប្រតិបតិ្តការ ចន្លោះថ្ងៃទី១៣-១៩​ ខែធ្នូនេះ​។

សូមបញ្ជាក់នារីក្លាហានខាងលើនេះ បានចូលបម្រើការងារជាអ្នកជំនាញដោះមីនក្នុងអង្គការសុីម៉ាក់នៅឆ្នាំ​២០០៦​។ ក្នុងរយៈពេលបំពេញការងារជាង១២ឆ្នាំនេះ​ នាងដោះមីនបានជាង២០០គ្រាប់មកហើយ។

សុំបញ្ជាក់ថា នៅស្រុកម៉ាឡៃ​ អង្គភាពភូមិភាគទី១​ នៅទិសខេត្តបន្ទាយមានជ័យ-ឧត្តមានជ័យ​ បានរុករកឃើញគ្រាប់មីនតោនចំនួន៩៩៧គ្រាប់មកហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor