
នៅទីបំផុតចម្ងល់របស់ទស្សនិកជនត្រូវបានស្រាយបំភ្លឺ និងលាតត្រដាងការពិតហេីយ បន្ទាប់ពី លោក ហង្សសុវណ្ណដារ៉ា អតីតពិធីករជេីងចាស់ ប្រចាំស្ថានីយ៍ទូរទស្សន៍អប្សារប៉ុស្ត៍លេខ11 និងជាតារាចម្រៀង Original បានចេញមុខមកបកស្រាយបំភ្លឺជូនបណ្ដាញសារព័ត៍មាន ពីរឿងអាស្រូវ និងពាក្យចចាមរាមមួយចំនួនដែរបានផុសបែកធ្លាយនៅក្នុងសង្គមfacebook កាលពីពេលថ្មីៗកន្លងទៅនេះ ថាលោកហង្សសុវណ្ណដារ៉ា ស្រវឹងស្រាវាយ តារាសម្ដែងស្រី កញ្ញាAviya រលូតកូន និងមួយចំនួនទៀតថា លោកហង្សសុវណ្ណដារ៉ា ជ្រុលដៃធ្វេីអោយតារាសម្ដែងស្រីកញ្ញា Aviya រលូតលូនព្រោះស្នេហាត្រីកោណជាមួយយាយខ្លា។

តែតាមការពិតទាំងអស់នេះ សុទ្ធតែជារូបភាពដែរថតសម្ដែងនៅក្នុងបទចម្រៀងដែរមានចំណងជេីង(អស់ឱកាស) របស់លោកហង្សសុវណ្ណដារ៉ា ជាមួយយាយខ្លាប៉ុណ្ណោះ តែមិននឹកស្មានថាត្រូវបាន ទស្សនិកជន បងប្អូនប្រជាពលរដ្ឋនៅទីនោះ (កន្លែងថត) ពួកគាត់មកមេីលសកម្មភាពសម្ដែងរួចលួចថតបានយកទៅផ្សព្វផ្សាយ និងផុសតាមបណ្ដាញសង្គម facebookសោះ។



លោក ហង្សសុវណ្ណដារ៉ា បានបន្តទៀតថាលោកសូមអភ័យទោសចំពោះបងៗអ្នកសារព័ត៍គ្រប់បណ្ដាញសង្គមទាំងអស់ដែរបានទំនាក់ទំនងមកលោកតែលោកមិនបានទទួលទូរស័ព្ទ និងមិនបានឆ្លេីយតប ព្រោះតែរូបលោកជាប់រវល់ថត MV បទចម្រៀងថ្មីចំនួន3 បទជាប់គ្នាដែរមានចំណងជេីងថា (បទ៖ ទឹកភ្នែកនារីអូតេស) (បទ៖ អនិជនស្មោះស្នេហ៍) (បទ៖ ទឹកភ្នែកពលករ) និងជាប់រវល់រៀបចំតួសម្ដែងដេីម្បីថតខ្សែភាពយន្តដេីមឆ្នាំនេះ ហេីយម្យ៉ាងទៀតពេលរាត្រីលោក ហង្សសុវណ្ណដារ៉ា ជាប់រវល់រៀបចំកម្មវិធីប្រគុំតន្រ្តីតាំងពិព័រណ៍ថែមទៀតផង ទេីបលោកមិនបានឆ្លេីយតប និងបកស្រាយបំភ្លឺជូនបងៗអ្នកសារពត៍មាន នឹងសូមទោសចំពោះទស្សនិកជន ទាំងអស់ដែរតែងតែស្រលាញ់ និយមគាំទ្រ នឹងមានការព្រួយបារម្ភ ងឿលឆ្ងល់ចំពោះព័ត៍មានអាស្រូវរឺពាក្យចចាមរាមទាំងនេះ។
អាចទស្សនា វីដេអូ MV របស់លោកនៅខាងក្រោមនេះ ៖


