Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា បទ​ចម្រៀង​របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន មាន​ចំណងជើង​ថា “​គ្រូបង្រៀន​ស្រវឹងស្រា​” ច្រៀង​ដោយ​លោកស្រី​ចេន សាយ​ចៃ មាន​ខ្លឹមសារ​បន្តុះបង្អាប់ ប្រមាថ គ្រូបង្រៀន​ថា ផឹកស្រា​ស្ទើរ​រាល់ថ្ងៃ ស្រវឹង​ទាំង​ថ្ងៃ វាចា​ធុំក្លិន​តែ​ស្រា ឲ្យតែ​ស្រវឹង​កាចចម្លែក​បង្រៀ​ន​ប្លែកៗ​ខឹង​ស្រែក​ខឹង​វាយ​ខុស​ក្រម​ច្បាប់​គ្រូ ដែល​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ​បាន​ប្រាសចាក​អំពី​អ​កប្ប​កិរិយា និង​សីលធម៌​ថ្លែថ្នូ​ររបស់​គ្រូបង្រៀន​ទូទៅ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិ​យស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ដែល​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​មហា​ជន​ទូទៅ និង​ជះឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំងមូល ហើយ​សារ​ខ្លឹមសារ​បទ​ចម្រៀង​នេះ បាក់​ដក់​ជាប់​នឹង​អារម្មណ៍​របស់​កុមារ​តូចៗ ដែល​ពុំ​មាន​មូលដ្ឋាន​នៃ​ការពិចារណា ច្បាស់លាស់​នៅឡើយ​ ទើបរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រកាស​ប្រាប់ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ទាំង​អស់ ហាម​ចាក់​ផ្សាយ​បទ​ចម្រៀងនេះ​។​

ក្រោយសេចក្ដីប្រកាសនេះត្រូវបានផ្សព្វផ្សាយ តារាចម្រៀងក្នុងផលិតកម្មថោន លោក ខេម បានប្រតិកម្មថា៖

អង្គុយគិតទៅគិតម៉ោដូចជាមិនយល់សោះ ច្រៀងរឿងពឹតជួយដល់សង្គមខុស ច្រៀងរឿងបំពុលសង្គមមិនខុស ហើយល្បីទៀត ដូចវុលវុលម៉េចទេ តើនេះជាសម័យអីទៅ។ 🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣 អោយតំលៃមនុស្សពេលនៅរស់ត្រូវការញាំ កុំចាំបាច់ស្លាប់ហើយបាននឹកស្តាយនោះវាអត់ប្រយោជន៍ទេ សិល្បះម្នាក់ពេលនៅរស់សូម្បីតែឈ្មោះក៏នឹកមិនឃើញផង តែពេលស្លាប់ លើកតម្តើងចង់ដល់មេឃ សួរថាគាត់អាចទទួលយកបាននៅអ្វីដែលគាត់ចង់បានទេ???????????????ងើបមកស្តាប់មិនបានផង យល់តាមការគិតចុះ 😇😇😇😇Good night 🌃🌃🌃🌃

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor