
ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន១៧នាក់ ត្រូបានប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន ក្រសោបបានកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសណ្ឋាគារឈូកទិព្វ១ ចំនួន០៤បន្ទប់ គឺបន្ទប់លេខ ២០៤ ២០៦ ២០៩ និង២១០ ស្ថិតក្នុងដីឡូត៍លេខ12-14 ផ្លូវ336 ក្រុមទី26 ភូមិ10 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ គឺកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក និងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ដឹកនាំដោយលោកវសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ(ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ស្រី៤នាក់ និងឆែកឆេររកឃើញម្សៅក្រាមសថ្លាចំនួន៧កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន) ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមផ្លូវច្បាប់៕





