Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចារកម្មដែលខ្លាំង គឺមិនត្រូវឲ្យគេប៉ាន់ស្មាន ត្រូវជំហានដើរនោះឡើយ កាលលើកឡើង​ របស់សម្ដេច​បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធ និងបើកការដ្ឋានសាងសង់ សាលាហ្វឹកហ្វឺនចារកម្ម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ។

សម្ដេចតេជោបានថ្លែងថា “ កុំឲ្យគេប៉ាន់ស្មាន ត្រូវជំហានដើររបស់យើង ចំណុចចារកម្ម គឺនៅកន្លែងនេះ តើមានប៉ុន្មាននាក់ ដែលនៅពីក្រោយខ្នងរបស់ខ្ញុំនេះ? អាចដឹងបានថា តើជំហានដើររបស់ខ្ញុំ ត្រូវទៅស្ដាំ ឬទៅឆ្វេង? នេះជាចំណុចដឹងរបស់ខ្ញុំថា អស់លោកមានការលំបាក ”។

សម្ដេចបន្ថែមថា សម្បីតែកិច្ចប្រជុំអាស៊ាន នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏មិនចាប់អារម្មណ៍ថា សម្ដេចនិយាយអ្វីដែលគ្មានអ្នកណាមួយ ចាប់អារម្មណ៍ជាមួយសម្ដេចឡើយ ចំណុចនេះហើយ ដែលគេមិនប៉ាន់ស្មាន ជំហានដើររបស់សម្ដេចបាន ។

សម្ដេចអះអាងថា មនុស្សមួយចំនួន ត្រូវយល់ថា ការឈរនៅតំណែងជានាយករដ្ឋមន្ដ្រី ជាង៣៣ឆ្នាំ មិនមែនជាបញ្ហាលេងសើចនោះទេ ។ សម្ដេចថា ប៉ុលពតខ្លាំងផ្ដាច់ការ ប៉ុន្ដែប៉ុលពតកាន់អាំណាច បានត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ ចំណែកសម្ដេចបានរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ និងកាន់តំណែងជិត ៤០ឆ្នាំ រួចមកហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor