
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ សហភាពអឺរ៉ុបបានសរសេរលិខិតមួយផ្ញើជូន លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្នុងលិខិតនោះរៀបរាប់ថា៖
ថ្មីៗនេះ តាមការសម្រេចរបស់តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ។ គណៈកម្មការអឺរ៉ុបបានសម្រេចព្យួរជំនួយទៅ គ.ជ.ប តាមរយៈ UNOPS. ការព្យួរសកម្មភាពនៅក្រោមសមាសធាតុ ១ និង២ នៃកិច្ចព្រមព្រៀងប្រតិភូសហភាពអឺរ៉ុបសប្បាយរីករាយណាស់ដែលបានគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាមានដំណើរការដោយវិជ្ជាជីវៈ រៀបចំដោយ គ.ជ.ប។
លិខិតដដែលបញ្ជាក់ទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិមានន័យថា នឹងមិនអាចដំណើរការការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៨ បានទេ។

