
ស្តេចស្វា ឬ ស៊ុន អ៊ូខុង ដែលជាតួអង្គក្នុងដួងចិត្ត (Idol) របស់ក្មេងៗកើតនៅអំឡុងទសវត្សន៍ឆ្នាំ ១៩៩០នោះ កាលពីម្សិលមិញ លោកត្រូវបានគេអញ្ជើញមកចែករំលែកបទពិសោធន៍ពីសម្តែងរឿងកុន ដល់តារាសម្តែងជំនាន់ក្រោយ នៅកន្លែងសម្តែងដ៏ល្បីមួយនៅក្នុងតំបន់ Shenyang ប្រទេសចិន ។ នេះបើយោងតាមសារព័ត៌មាន China Daily ។

តារាសម្តែងតួអង្គមហាទេពស្មើមេឃក្នុងរឿង ថាំងចេងទៅចម្លងធម៌ ឬ (Journey to the West) រូបនេះ មានឈ្មោះថា លូ សៀវលីងថុង (Liuxiaolingtong ) បច្ចុប្បន្នមានវ័យ៥៨ឆ្នាំ។ លោកមានជំនាញនិងទេពកោសល្យខ្ពស់ក្នុងសម្តែងរឿងភាគ ហើយ កាលពីថ្ងៃអង្គារ លោកក៏បានមក NE China’s Shenyang ដើម្បីចែករំលែកចំណេះជំនាញដ៏ប៉ិនប្រសព្វរបស់ខ្លួនដល់សិល្បះករ ឬអ្នកបន្តវេនជំនាន់ក្រោយ។


