Sponsor
រិទ្ធី

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនគរបាលមូលដ្ឋាន បានចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រុមកាងារបានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ក្រោយពីបានពិនិត្យទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារ ដោយប្រើឧបករណ៍តេស្តឃីត (Test Kit) រួចមក ជាលទ្ធផលគឺពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ។ ប៉ុន្តែ បានរកឃើញរកឃើញទំនិញខូចគុណភាពមួយចំនួនដូចជា៖ ប្រហិតសាច់មាន់ ម៉ាក AFM ផលិតនៅប្រទេសថៃ ចំនួន១២កញ្ចប់ ស្មើនិង១២គីឡូក្រាម ទឹកប៉េងប៉ោះ ម៉ាក KK ចំណុះ ៣០០ ml   ផលិតនៅប្រទេសថៃ ចំនួន១៣ដប និងហតដកម្ទេស ម៉ាកPP ផលិតនៅប្រទេសថៃ ចំនួន៥កញ្ចប់ ស្មើនិង៥គីឡូក្រាម ។ ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល នេះជាការបញ្ជាក់របស់មន្រ្តីកាំកុងត្រូល ។

បញ្ហាសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា ជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត ថ្មីៗនេះ សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ត្រូវបានរកឃើញនៅខេត្តតាកែវ ចំណែកឯទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ គ្មានស្តង់ដារ រកឃើញនៅខេត្តបន្ទាយមានជ័យ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor