Sponsor
រិទ្ធី

លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ដែលរៀបចំជ្រើសតាំងដោយអតីតគណបក្សសង្រ្គោះជាតិ ដែលបានលាលែងពីតំណែង បានចេញមុខរិះគន់ថា គ.ជ.ប ដែលរៀបចំថ្មីពេលនេះកំពុងបាត់បង់ធាតុដើម ហើយនឹងមិនរំពឹងថា ការបោះឆ្នោតនៅពេលខាងមុខ មានភាពល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ នោះទេ។

ឆ្លើយតបនឹងលោក រ៉ុង ឈុន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលាបានលាលែងពីតំណាងរាស្ត្រ បានព្រមានដល់លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប ដែលលាលែងពីតំណែងថាសូមកុំឱ្យមានមោទនភាពហួសហេតុពេក រហូតហ៊ាននិយាយថា អត់ពីខ្លួននៅក្នុង គ.ជ.ប នោះការបោះឆ្នោតនៅកម្ពុជា និងមិនត្រឹមត្រូវឱ្យសោះ។

អ្នកនាំពាក្យរូបនេះ បន្ថែមថាអវត្តមានសមាជិករបស់ គ.ជ.ប មិនមានពាក់ព័ន្ធដល់គុណភាព និងប្រសិទ្ធភាពនៃការបោះឆ្នោតនោះទេ។ 

នៅពេល គ.ជ.ប ខ្វះសមាសភាពដូចមានកំណត់ក្នុងច្បាប់ ចាំបាច់ត្រូវតែជ្រើសរើសតាមនីតិវិធីដាក់ជំនួស។ មិនមែនលុះត្រាតែមានឈ្មោះ ក ឈ្មោះ ខ ទើប គ.ជ.ប ផ្តល់ភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ឲ្យការបោះឆ្នោតបាននោះទេ កុំស្មាន ឬមានមោទនភាពបុគ្គល ហួសហេតុពេក ថាបើអត់ពីខ្លួន ការបោះឆ្នោតមិនល្អនោះឡើយ នេះគឺជាការបញ្ជាក់របស់ លោក សុខ ឥសាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor