Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ជាតិជនជាតិឥណ្ឌាចំនួន៣នាក់ ពាក់ព័ន្ធដើរទាយបោកលុយប្រជាពលរដ្ឋ ត្រូវប៉ូលិសខេត្តព្រះសីហនុចាប់ខ្លួន កាលពីវេលាម៉ោង១៖០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិសខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ និងការចង្អុលពីជនរងគ្រោះថា មានជនជាតិឥណ្ឌាមួយក្រុម មានគ្នា៣នាក់ បានប្រព្រឹត្តិអំពើឆបោក ដោយពួកគេបានធ្វើការទស្សទាយគិតប្រាក់ ពីភ្ញៀវដែលមកលេងកម្សាន្តនៅតាមឆ្នេរសមុទ្រអូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះបានបន្ថែមថា ខណៈនោះជនសង្ស័យ២នាក់ បានចាប់ដៃខ្លួនទាំងសងខាងទាញឲ្យអង្គុយចុះ ហើយឲ្យជនរងគ្រោះទៅរំដោះគ្រោះដោយបង្ខំយកប្រាក់១៦០ដុល្លា បន្ទាប់មក៏ហុចប្រាក់ទៅឲ្យជនទី៣ ។

ប៉ូលិសខេត្តព្រះសីហនុ បន្តថា ជនរងគ្រោះមានឈ្មោះ RENE WALTER GEIGER ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ អូស្រ្តាលី មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​ បាត់បង់លុយ ១៦០ដុល្លារ។ ចំណែកជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ SING SAWAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ L995625​​ មានសុពលភាព 03.07.2024​ មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ NISHAN SINGH ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ M 8535094​ មានសុពលភាព 27.05.2025​ មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ RANDHAWA SINGH ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ឥណ្ឌា កាន់លិខិតឆ្លងដែនលេខ K 0333465​ មានសុពលភាព 06.05.2022 មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកប្រាក់ចំនួន១៦០ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចកំពុងបន្តនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor