
ដើម្បីអបអរសាទរបុណ្យសមុទ្រ ដែលប្រារព្ធឡើងនៅខេត្តកែប និងអបអរសាទរបុណ្យណូអែល ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន សុខា អូតែល រៀបចំការប្រគុំតន្ត្រីដ៏ធំអស្ចារ្យមួយ នៅលើរមណីដ្ឋានឋានសួគ៌ភ្នំបូកគោ នៅថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមពីសំណាក់តារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមកំប្លែងដ៏មានប្រជាប្រិយភាព និងការបង្ហាញម៉ូដ សម្លៀកបំពាក់ ព្រមទាំងសកម្មភាពសប្បាយៗជាច្រើនទៀត។
ក្នុងនោះក៏មាន កម្មវិធីល្បែងកម្សាន្ត ការបោះជំរុំតង់ រួមទាំងសកម្មភាពបរិស្ថាន ប្រិយមិត្ត និងក្រុមគ្រួសារក៏អាចចូលរួមទស្សនាកម្សាន្តដោយឥតគិតថ្លៃ ហើយអាចភ្លក្សអាហារដ៏ឆ្ងាញ់ពិសារជាលក្ខណៈប៊ុសហ្វេ និង VIP ក្នុងបរិយាកាសដ៏ស្រស់ស្រាយ នៃសម្រស់ធម្មជាតិ។
ការប្រជុំតន្ត្រីនេះ ក្រោមប្រធានបទ៖ “ បរិស្ថានដើម្បីអនាគតយើង “។

