Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង​ម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់ កាលពី​វេលាម៉ោង១២និង៤៥នាទីថ្ងៃទី១៩ ធ្នូ ២០១៧ លើកំណាត់ផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិទព័បោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7405 បើកដោយឈ្មោះ ស៊ី ផាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិធ្លក់រលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ធ្វើដំណើរ​ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន លុះ​មកដល់ចំណុចខាងលើផ្លូវកោងក៏បានជ្រុលចង្កូត ជាន់ហ្វ្រាងទាំងបង្ខំ ធ្វើឲ្យរថយន្ត​​ក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ផ្លូវ បណ្តាលឲ្យ​មនុស្សជិះក្នុងរថយន្តម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់។

សមត្ថកិច្ច បានឲ្យ​ដឹងទៀតថា ស្រ្តីរងគ្រោះឈ្មោះ សួន ថន ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យស្លាប់ និងម្នាក់ទៀតឈ្មោះ ដួង ផង់ ភេទស្រី រស់នៅក្នុងភូមិឃុំជាមួយគ្នារងរបួសធ្ងន់។

ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ដោយឡែកអ្នករងរបួសត្រូវបានក្រុមគ្រួសាដឹងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។ ចំពោះរថយន្តត្រូវបានសមត្ថកិច្ចស្ទួចនាំយកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor